ព័ត៌មានកំសាន្ត ៖ បុរសសង្ហាទើបពេញកំលោះ ដែលជាកូនប្រុសរបស់តារាចម្រៀងជើងចាស់លោក ព្រាប សុវត្ថិ គេមានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ បានបង្កការភ្ញាក់ផ្អើលយ៉ាង នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងបានបែកធ្លាយបទចម្រៀងមួយបទ ដែលច្រៀងតាមតារាល្បីម្នាក់ដែលមានឈ្មោះ Justin bieber ដែលបទនោះមានចំណងជើងថា Love yourself ។
សុវត្ថិ មុន្នីវណ្ណ ទទួលបានប្រជាប្រិយយ៉ាងខ្លាំង ក្រោយពីត្រូវបានគេដឹងថា ជាកូនតំណក់ឈាមរបស់តារាចម្រៀងជើងចាស់ លោក ព្រាប សុវត្ថិ ហើយក្មេងប្រុស មុន្នីវណ្ណ ក៍ជាកូនប្រុសច្បងនៅក្នុងគ្រួសារថែមទៀតផង ។
បុរសសង្ហា មុន្នីវណ្ណ គឺជាក្មេងប្រុសម្នាក់ដែលទេព្យកោសល្យខាងផ្នែកសិល្បះ កាត់ទៅរក ព្រាប សុវត្ថិ បេះបិទតែម្តង ។ អាចនិយាយបានថា កូនប្រុសច្បងម្នាក់នេះ មិនត្រឹមតែជាមនុស្សដែលពូកែនោះទេ គេថែមទាំងជាក្មេងប្រុសម្នាក់ដែលមានរូបរាងសង្ហា នឹងធ្វើឲ្យមិត្តនារីៗជាច្រើនឈ្លក់វង្វេងស្ទើរដក់ចិត្តមិនរួចថែមទៀតផង ។
គួររំលឹកឡើងវិញថា កាលពីប៉ុន្មានខែមុននេះ គឺនៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០១៦ គឺជាថ្ងៃខួបកំណើតរបស់លោក ព្រាប សុវត្ថិ ហើយ មុន្នីវណ្ណ បានបង្ហោះរូបជាមួយនឹង ឪពុកដោយនិយាយថា រីករាយថ្ងៃកំណើតលោកពុក (Happy birthday to my father) នៅក្នុងនោះស្រាប់តែមាន Fan ជាច្រើនចូលទៅខមមិន ហើយអ្វីដែលហួសចិត្តនោះគឺ មានគណនី ហ៊្វេសប៊ុករបស់ក្មេងស្រីម្នាក់សរសេរថា រីករាយថ្ងៃកំណើតណាប៉ាក្មេក (Say happy birthday to my father in-law for me plz) ធ្វើឲ្យមានមនុស្សជាច្រើនហួសចិត្ត នឹងផ្ទុះសំណើចយ៉ាងខ្លាំងចំពោះខមមិនរបស់ក្មេងស្រីម្នាក់នេះ ៕
-ចុចអាន ៖ បែកធ្លាយ!! ពាក្យសម្តីរបស់លោក ព្រាប សុវត្ថិកាលពី ៥ ឆ្នាំមុន អំពីរឿងកូនប្រុសច្បង
ដោយ ៖ គន្ធា