CamNews

តារា 

Jennifer Lopez ទិញវិឡាថ្មីតំលៃ ១០ លានដុល្លារ

ថ្មីៗនេះតារាចំរៀង Jennifer Lopez បានចំណាយប្រាក់អស់ ១០ លានដុល្លារ ដើម្បីទិញផ្ទះ
វីឡាថ្មីមួយដែលមាន បន្ទប់គេងចំនួន ៨ ។ ផ្ទះវីឡានេះមានទីតាំងនៅ រដ្ឋ Water Mill មាន
អាងហែលទឹក សូណា​ និង បន្ទប់មើលកុនផងដែរ ។ តារាចំរៀងវ័យ ៤៣ ឆ្នាំនេះបានសំរេច
ចិត្ត ទិញផ្ទះនេះសំរាប់រស់នៅជាមួយគ្រួសារ ដែលមានកូន ២ នាក់ និង មិត្តប្រុសវ័យ ២៥
ឆ្នាំរបស់នាង លោក Casper Smart ។



ទឹកប្រាក់ចំនួន ១០ លានមើលទៅគ្មានអ្វីអស្ចារ្យសំរាប់នាងឡើយ ព្រោះឆ្នាំមុននាងទទួល
បានចំណូល ៥២ លានដុល្លារ ហើយបានជាប់ចំណាត់ថ្នាក់កំពូលជាតារា មានចំណូលនិង
ទ្រព្យសម្បត្តិច្រើនមហាសាល ដែលចំណូលទាំងនោះ បានពីការធ្វើជាមេប្រយោគ អ្នកកាត់
សេចក្តីរបស់ American Idol និង ការបោះទន់រកស៊ីមួយចំនួនរបស់នាងផ្សេងទៀត ៕


Tags: jennifer lopez star