CamNews

តារា 

នាង Jennifer Lopez ត្រូវបានអ្នកគាំទ្រ​​ដាក់រហស្ស​​នាម​​ថា «ម្ចាស់ក្សត្រីយ៍ម៉ូដែល»

(អាមេរិក)៖ ឈានចូលវ័យ៤៧ឆ្នាំ Jennifer Lopez តារាស្រីល្បីខាងលេងម៉ូត​​សម្លៀកបំពាក់គួរឲ្យចាប់អារម្មណ៍ និងសិចស៊ីបំផុតនោះ​ទើប​តែប្រារព្ធខួបកំណើត​របស់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះធ្វើឲ្យភ្ញៀវ ដែលចូលរួមពិធីមើលសឹង​ មិនដាក់ភ្នែកចំពោះរូបរាងដ៏សិចស៊ី របស់នាងទោះបីមានវ័យរាងជ្រេបន្តិច ទៅហើយក្តី។

កាលពីចុងឆ្នាំ២០១៥ ក្នុង​កម្មវិធី «Billboard Music Awards» ត្រូវបានចាត់ទុកថា ជាឆ្នាំល្អបំផុតរបស់តារាស្រី​ហូលីវូតម្នាក់នេះ ដែលគ្រងឈុតបង្ហាញម៉ូត​ពណ៌ក្រហម ដ៏ស្រស់ស្អាត​ជូនមហាជនទស្សនា ធ្វើឲ្យសម្រស់របស់នាង ហាក់ដូចជាម្ចាស់ក្សត្រីយ៍ អ៉ីចឹង ហើយទស្សនិកជន បានដាក់រហស្សនាមនាងថា «ម្ចាស់ក្សត្រីយ៍ម៉ូដែល»។

ក្នុងឆ្នាំ ២០១៦នេះ នៅក្នុងកម្មវិធីពាន រង្វាន់អូស្ការ Jennifer Lopez ប្រែពីឈុតពណ៌ក្រហម គ្រងរ៉ូបពណ៌លឿងវិញ ក៏រឹតតែស្រស់ស្អាតមិនចាញ់ឆ្នាំកន្លងទៅឡើយ ជាពិសេស នៅថ្ងៃកំណើត​​ដ៏មានអត្ថន័យរបស់នាង ត្រូវបានមហាជនយល់ឃើញថា តារាស្រីរូបនេះស្រស់ស្អាត​គ្រប់ពេល៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង