CamNews

តារា 

តារាសម្តែង ៤ ដួង ដែលបែកធ្លាយពាក្យចចាមអារាមថា ជាជនទី ៣ បំបែកបំបាក់ស្នេហាអ្នកមានគូរួចហើយ!!

ថៃ ៖ ជាតារាតែងតែលេចធ្លាយព័ត៌មានជារឿយ ហើយពួកគេក៏ត្រូវចេញមុខមកដោះស្រាយស្ទើររាល់ថ្ងៃ ដើម្បីកុំអោយអ្នកគាំទ្រមានការយល់ច្រឡំជាមួយនិងព័ត៌មានខ្លះដែលមិនមែនជាការពិត ។ 

ហើយថ្ងៃនេះយើងក៏លើកយកតារាសម្តែង៤ ដួង ដែលបែកធ្លាយពាក្យចចាមអារាមថា ជាជនទី ៣ បំបែកបំបាក់ស្នេហាអ្នកមានគូរួចហើយ ៖ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

១. នាង Sky Maria ថ្មីៗនេះតារាស្រីរូបនេះបានបែកធ្លាយព័ត៌មាន លួចទាក់ទងស្នេហាជាមួយនិង លោក Mark Prin ដែលជាសង្សាររបស់នាង Kimberly ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកទាំងពីរបានបដិសេធក្តែងៗថា ត្រឹមជាមិត្តរួមការងារប៉ុណ្ណោះ ។ 


២. លោក Kenporsche មួយរយៈពេលមុន លោកបានបែកធ្លាយពាក្យចចាមអារាមថា កំពុងលួចសាងស្នេហាជាមួយនិង Yaya Urassaya ដែលជាសង្សាររបស់លោក Nadech Kugimiya ។ ប៉ុន្តែពេលនេះគ្រប់យ៉ាងត្រូវបានបញ្ចប់ បន្ទាប់ពីលោក Kenporsche ចេញមុខសុំទោសដល់គូស្នេហ៍មួយគូនេះ ។ 


៣. នាង Kwang Orakan តារាស្រីរូបនេះរងការរិះគន់យ៉ាងចាស់ដៃ ក្រោយបែកធ្លាយព័ត៌មានមានស្នេហាជាមួយនិងលោក Songkarn Techanarong ដែលជាស្វាមីរបស់នាង Aff taksaorn ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ វាគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ ។ 


៤. នាង Kratae Rsiam ក៏ធ្លាប់បែកធ្លាយថា លួចសាងស្នេហាជាមួយនិងលោក Cee Siwat មុនពេលដែលគាត់រៀបការជាមួយនិងនាង Amy Klinpratoom ។ ប៉ុន្តែគ្រប់យ៉ាងបញ្ចប់ត្រឹមតារាថៃទាំងពីរដួងនេះចូលរោងការ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Nadech Kugimiya Yaya Urassaya