អ្នកដំណើរជនជាតិ Nigeria ម្នាក់ត្រូវបានចាប់ខ្លួន ព្រោះតែបានបោះកូនទើបកើតរបស់ខ្លួន ចោល
ក្នុងធុងសំរាមក្នុងបន្ទប់ទឹកនៅព្រលានយន្តហោះ Vienna ប្រទេសអូទ្រីស។
ទារកទើបកើតត្រូវបានបោះចោលក្នុងធុងសំរាម នៅក្នុងបន្ទប់ទឹកក្នុងព្រលានយន្តហោះ
អន្តរជាតិ Vienna ប្រទេសអូទ្រីស។
ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃទី ១០វិច្ឆិកា នៅពេលបុគ្គលិកអនាម័យបានប្រទះឃើញ
ទារកម្នាក់នៅក្នុងស្បោង ក្នុងបន្ទប់ទឹកនៅព្រលានយន្តហោះអន្តរជាតិ Vienna ប្រទេសអូទ្រីស។
ភ្លាមនោះ ទារកនេះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ប៉ុន្តែ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នេះបើ
តាមទំព័រ Express។
អ្នកម្ដាយរបស់ទារកខាងលើ ដែលមានអាយុ ២៧ឆ្នាំ មកពី Nigeria ក៏ត្រូវបានចាប់ខ្លួន។ នាងបាន
សារភាពប្រាប់នគរបាលថា ខ្លួនកំពុងដើរទេសចរណ៍ពី Belarus ទៅកាន់ Washington DC អាមេរិក
ហើយបានឆ្លងទន្លេក្នុងពេលកំពុងរង់ចាំជើងហោះហើរ។ ដោយសារតែមិនចង់រំលងចោលជើង
យន្តហោះ និងយល់ថា កូនទើបកើតរបស់ខ្លួនបានស្លាប់ ទើបនាងបានបោះកូនចោលក្នុងធុង
សំរាម។ ប៉ុន្តែ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ទារកនេះបានស្លាប់ដោយសារថប់ដណ្ដើម។
ខាងនគរបាលបានស្នើឱ្យធ្វើកោសល្យវិច័យទៅលើសាកសពដើម្បីឱ្យដឹងប្រាកដអំពីមូលហេតុនៃ
ការស្លាប់របស់ទារកនេះ។ ចៅក្រម Friedrich Kohl បានឱ្យដឹងថា នឹងធ្វើការស៊ើបអង្កេតលើអ្នក
ម្ដាយរូបនេះ ក្រោមបទចោទប្រកាន់ថាបានសម្លាប់កូន។
បុគ្គលិកអនាម័យបានប្រទះឃើញទារកក្នុងធុងសំរាម
យោងតាមច្បាប់ព្រហ្មទណ្ឌអូទ្រីស អំពើល្មើសច្បាប់នេះអាចនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារ
រយៈពេល៥ឆ្នាំ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Express