CamNews

ព័ត៌មានអន្តរជាតិ 

អណោចអធម សាកសពជនរងគ្រោះ ធ្លាក់យន្តហោះ ត្រូវបានដឹក ចេញបន្តបន្ទាប់ ពីកន្លែងកើតហេតុ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះពីរគ្រឿង ដែលបានផ្ទុកទៅដោយ បណ្តាសាកសព ជនរងគ្រោះ ស្លាប់បាត់ បង់ជីវិត​ ក្នុងករណីធ្លាក់យន្តហោះ MH17 បានមកដល់​ប្រទេស ហូឡង់ ហើយ នេះបើតាមការអោយដឹង ពីទំព័រ ប៊ីប៊ីស៊ី ចេញផ្សាយ មុននេះ បន្តិច ។

ប្រភពបន្តអោយដឹងថា យន្តហោះ បានដឹកកញ្ជប់ខ្ជប់ ៥១ ដោយ   បាន ផ្ទុកនូវបណ្តាសាកសព ក៏ដូចជា បំណែកសាកសព ចេញពីប្រទេស អ៊ុយក្រែន កាលពីថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញ នេះបើតាមការអោយដឹង ពីមន្រ្តីផ្លូវការ ។​ គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កន្លងទៅនេះ  រដ្ឋាភិបាល ប្រទេស ហូឡង់ បានទទួលសាក សពចំនួន ៤០ នាក់ ដោយនៅក្នុងនោះ ប្រតិបត្តិការ   នៃការកំណត់បាននូវអត្តសញ្ញាណ ក៏កំពុងតែបាន ចាប់ផ្តើមដំណើរការ ។

សេចក្តីរាយការណ៍      បញ្ជាក់ថា  ក្រុមឧទ្ទាមបំបែករដ្ឋ គាំទ្រ ប្រទេស រុស្ស៊ី នៅឯភាគខាងកើត ប្រទេស អ៊ុយក្រែន គឺជាក្រុមតែមួយគត់  ដែលរងការចោទ ប្រកាន់  ថាពិត ជាបានបាញ់ទមា្លក់យន្តហោះខាងលើ ដោយគ្រាប់ម៉ីស៊ីល របស់ខ្លួន  នៅក្នុងនោះ  បានសម្លាប់ មនុស្ស ២៩៨ នាក់ ។ គួររំឭកថា គ្រោះថ្នាក់ធ្លាក់ យន្តហោះ ខាងលើ ដែលត្រូវ  បានគេជឿថា  ជាស្នាដៃ វាយប្រហារ   របស់ក្រុម  ឧទ្ទាម  បានញ៉ាំងអោយ សហគមន៍អន្តរជាតិ ចូលរួមយ៉ាងសស្រាក់សស្រាំ និង  ពួតដៃគ្នា  ពោល  ប្រទេស ហូឡង់ ជាអ្នកដឹកនាំ ក្រុមតាមដានស៊ើបអង្កេត ខណៈអ្នកជំនាញ ចក្រភពអង់គ្លេស ក៏កំពុងតែធ្វើការវិភាគ ទៅលើ ប្រអប់ខ្មៅ របស់ MH17 ស្របពេលដែល កងកម្លាំងមកពី ប្រទេស អូស្រ្តាលី ត្រូវបាន រដ្ឋាភិបាល  ប្រទេសនេះ​ ផ្តល់ ជូន ដើម្បីជាជំនួយក្នុងការរក្សាបាននូវ សុវត្ថិភាព នាកន្លែងកើតហេតុ ៕

- អាន ៖ ហូឡង់ ប្រារព្ធកម្មវិធី ផ្លូវការ ដ៏ឱឡារិក និង អធិកអធម ក្នុងការទទួលយកសព ជនរងគ្រោះ MH17

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17