ថៃ ៖ ដើមឡើយលោក Ken phupoom និងនាង Bella ranee ត្រូវបានជ្រើសរើសជាតួឯកក្នុងរឿង "Song Sanaeha" ប៉ុន្តែថ្មីៗនេះបែរជាលេចលឺពាក្យចចាមអារាមថា តួប្រុសស្រីបែរជាបដិសេធមិនថតរឿងទៅវិញ ។
ចំពោះតួឯកប្រុសគឺលោក Ken phupoom ដោយសារតែមានដំណឹងថា លោកអាចនឹងចាកចេញពីកន្លែងចាស់ ទើបសម្រេចចិត្តមិនទទួលថតរឿងនេះ ។ ចំនែកឯ Bella ranee ក៏ទម្លាយមូលហេតុផ្ទាល់ខ្លួនថា "ដោយសារតែខ្ញុំមមាញឹកក្នុងការថតរឿង Roy Leh Marnya តួក្នុងរឿងនេះពិតជាពិបាកសម្តែងខ្លាំងណាស់ ខ្ញុំបារម្ភថាប្រសិនបើរឿងភាគ ‘Song Sanaeha ចាប់ផ្តើមសម្តែង វាធ្វើឲ្យខ្ញុំរឹតតែពិបាក ហើយធ្វើវាមិនបានល្អ។ ចំពោះរឿងនេះខ្ញុំនិយាយជាមួយនិងអ្នកដឹកនាំរួចហើយ ពិតណាស់ពួកគាត់ក៏បានយល់ចិត្តរបស់ខ្ញុំដែរ" ។
នាង Bella ranee បន្ថែមទៀតថា "ចំពោះការផ្លាស់ប្តូរតួប្រុសមិនមែនជាហេតុផលធ្វើឲ្យនាងបដិសេធមិនថតរឿង ‘Song Sanaeha ។ ជាការពិតណាស់ ហេតុផលពិតប្រាកដគឺជាដូចជាការលើកឡើងខាងលើយ៉ាងចឹង" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar