ថៃ ៖ យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ភាគច្រើននៃអ្នកគាំទ្រនៅក្នុងប្រទេសថៃបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងពេលដឹងថា កំពូលតារាសម្តែងលោក Pope thanawat នឹងចាប់ដៃគូជាមួយនិងតួស្រីក្មេងខ្ចីនាង Yam Tantiprasut នៅក្នុងរឿងថ្មី ។
ប្រភពដដែលបន្តទៀតថា តារាសម្តែងវ័យ ៣៥ ឆ្នាំលោក Pope ហាក់មិនសាកសមសម្តែងជាមួយនិងតួស្រីវ័យទើបតែ ២១ ឆ្នាំនោះទេ ។ តែទោះបីជាយ៉ាងណាក៏ដោយចុះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រចាំប្រទេសថៃនៅមិនទាន់បានបញ្ជាក់នៅឡើយទេថា នឹងត្រូវធ្វើការផ្លាស់ប្តូរតួ ឬយ៉ាងណានោះទេ ប្រសិនបើទទួលនូវមតិអវិជ្ជមានបែបនេះ ៕
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook