CamNews

តារា 

មិនគួរឲ្យជឿ!! តារាប្រុសជើងចាស់លោក ឈិនឡុង យកអាវក្នុងរបស់មនុស្សស្រីធ្វើជាអាវុធ ការពារខ្លួន

ព័ត៌មានកំសាន្ត ៖ ដោយយោងទៅតាមរបាយការណ៍ពីគេហទំព័រ Sina បានឲ្យដឹងថា កាលពីពេលថ្មីៗនេះលោក Jackie Chan ហៅឈិនឡុងកំពុងតែមានគំរោងរូបថតសម្រាប់ការដាក់បង្ហាញឲ្យបញ្ចាំងជាសាធារណៈនូវគំរោងថ្មីនៅក្នុងខ្សែភាពយន្ត ដែលត្រូវចាក់បញ្ចាំងនៅថ្ងៃទី ២២ ខែកក្កដានេះ​ ។  

នៅក្នុងរូបថតទាំងនេះមានរូបថតខ្លះគឺហាក់បីដូចជាកំប្លែកខ្លាំងណាស់ ដោយសារតែលោក Jackie Chan ហៅឈិនឡុង បានយកអាវក្នុងរបស់មនុស្សស្រីទៅធ្វើជាឧបករណ៍ដើម្បីការពារខ្លួន នៅពេលប្រយុទ្ធក្បាច់កុន ។



គួរបញ្ជាក់ឲ្យដឹងថា លោក Jackie Chan គឺជាតួអង្គជើងចាស់ មួយរូបដែលពូកែទាំងការសម្តែងបូកលាយឡំជាមួយនិងតួកំប្លុកកំប្លែងថែមទៀតផង ។ 

ប៉ុន្តែរយៈពេលមិនយូរប៉ុន្មាននេះ លោក Jackie Chan មានការអាក់អន់ស្រពោនចិត្តយ៉ាងខ្លាំងក្រោយពីបានលឺ ព័ត៌មានចចាមអារាមថា ខ្លួនបានស្លាប់បាត់បង់ជិវិតដោយសារការថតខ្សែភាពយន្ត ប៉ុន្តែមិនមែនជាការពិតទេ ពីព្រោះលោកគ្រាន់តែជួបគ្រោះថ្នាក់ស្រដៀងនឹងនេះដែរ តែមិនមែនរហូតដល់ថា្នក់បាត់បង់ជិវិតនោះទេ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ zing


Tags: Jackie Chan