CamNews

ប្លែកៗ 

កញ្ចែយក្ស ដែលធំបំផុតលើភពផែនដី បង្ហាញខ្លួន

 
ប្លែកៗ៖ នៅពេលដែល  គេបានគេបង្ហាញ សត្វល្អិតកញ្ចែ ដែលមានរូបរាងធំបែបនេះ គឺបាន
ធ្វើអោយមនុស្សជាច្រើន  មានការភ្ងាក់ផ្អើលជាខ្លាំង  ព្រោះតែកន្លងមក គេធ្លាប់តែឃើញសត្វ
កញ្ចែ មានមាឌតូចៗ ដែលរស់នៅតាមសំរាម ឬតាមសំបកឈើពុកផុយ ចាស់ៗ។



នៅពេលឃើញសត្វកញ្ចែ ដែលជាសត្វល្អិត ហើយមានរូបរាងធំបែបនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ
នៅតំបន់អាមេរិកខាងត្បូង និងសហរដ្ឋអាមេរិក ក៏មានប្រតិកម្មដែរថា វាពិតជាសត្វកញ្ចែ ដែល
ធំ មិនធ្លាប់មានមែន។ក្រុមអ្នកវិទ្យាសាស្រ្ដ ក៏បានប្រាប់ដែរថា សត្វកញ្ចែនេះ​ គឺមានប្រវែងរហូត
ដល់ ៧ inches ហើយមានចង្កូមធំៗ មុតស្រួច អាចខាំស្រទាប់ឈើ​ បានទៀតផង។



គួរបញ្ចាក់ផងដែរថា ដោយសារតែកញ្ចែនេះធំពេក ក៏ត្រូវបានគេដាក់ឈ្មោះថា "Titan Beetle "
កញ្ចែយក្ស។ សត្វកញ្ចែនេះទៀតសោត ត្រូវបានគេប្រទះឃើញ នៅក្នុងតំបន់ព្រៃសើមត្រូពិច
ទី្វបអាមេរិកខាងត្បូង។ អ្នកវិទ្យាសាស្រ្ដ ក៏បានបញ្ចាក់ដែរថា កញ្ចែនេះ ប្រហែលជាអាចមាន
រស់នៅប្រទេសមួយចំនួនទៀត ដូចជា ប្រេស៊ីល បូលីវី អេក្វាទ័រ កូឡុំប៊ី និងប៉េរូ។



ជាមួយគ្នានេះ ផងដែរ គេនូវមិនទាន់ឃើញ ក្រុមអ្នកវិទ្យាសាស្រ្ដ បង្ហាញពីគុណវិបត្ដិ ឬសម្បត្ដិ
ខណៈដែលកើតមានសត្វកញ្ចែយក្សបែបនេះទេ។  ប្រហែលអាច យកវាមករក្សាទុកក្នុងសួន
សត្វ ដើម្បីអោយមានការទាក់ទាញ ដល់ភ្ងៀវទេសចរ​ ក៏ថាបាន៕

ដោយ៖ នារី
ប្រភព៖ research


Tags: unbelievable biggest beetle South America