CamNews

តារា 

ធានាថាមនុស្សភ្លូកទឹកភ្លក់ដី ប្រសិនបើមានវត្តមានតារាល្បីទាំង ៦ ដួងនេះ!!

ថៃ ៖​ នៅពេលមានព្រឹត្តិការណ៍ណាមួយម្តងៗ ដែលភាគច្រើនប្រារព្ធធ្វើឡើងនៅផ្សារទំនើប យើងតែងតែសង្កេតឃើញថា មានវត្តមានអ្នកគាំទ្រដើម្បីទៅគាំទ្រអាយដលរបស់ពួកគេ ។​ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត ធានាថាមនុស្សភ្លូកទឹកភ្លក់ដី ប្រសិនបើមានវត្តមានតារាល្បីទាំង ៦ ដួងនេះ ។ ចង់ដឹងថា ​មានតារាល្បីណាខ្លះ សូមធ្វើការទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 


១. លោក Pope Thanawat ឥទ្ធិពលនៃរឿង បុព្វេសន្និវាស បានធ្វើអោយតារាល្បីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ដូច្នេះហើយពេលមានព្រឹត្តិការណ៍ណាមួយម្តងៗ តែងតែមានមហាជនចង់ជួបរូបគាត់ដោយផ្ទាល់ ។

២. នាង Aum Patchrapa ដែលជាកំពូលតារាល្បីជើងចាស់ម្នាក់នៅក្នុងប្រទេសថៃ គ្រប់ពេលដែលស្រីស្អាតរូបនេះចូលរួមព្រឹត្តិការណ៍ តែងតែមានមនុស្សចូលរួមយ៉ាងច្រើនកុះករ ។

៣. លោក James Jirayu កំលោះសង្ហាមុខផ្អែម តែងតែត្រូវអ្នកគាំទ្ររបស់ខ្លួនតាមទៅគ្រប់កម្មវិធីដែលលោកចូលរួម មិនថាជិតឬឆ្ងាយយ៉ាងណានោះទេ ។ 

៤. លោក Peck Palitchok មុខក៏ស្អាត សម្លេងក៏ពិរោះ ដូច្នេះទើបធ្វើឲ្យហ្វេនចង់ទៅស្តាប់សម្លេងលោកដោយផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ណាមួយដែលគាត់បានចូលរួម ។​

៥. លោក Nadech Kugimiya និងនាង Yaya Urassaya អ្នកណាមិនស្គាល់គូស្នេហ៍ដែលផ្អែមល្អែមទាំងក្នុងនិងក្រៅឆាកនោះ ។ អ្នកគាំទ្រមិនត្រឹមតែស្រលាញ់ការសម្តែងរបស់អ្នកទាំងពីរនោះទេ ពួកគេក៏ចាប់អារម្មណ៍ជាមួយនិងអត្តចរិកមិនចេះឆ្មើងឆ្មៃរបស់តារាថៃទាំងពីរដួងនេះផងដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat James Jirayu