CamNews

តារា 

យូរី មានបុរសទ្រព្យស្ដុក ចង់ទិញរថយន្តស៊េរីទំនើប ផ្គាប់ចិត្តតម្លៃជិត ១០ម៉ឺនដល្លារ

ភ្នំពេញៈ តារាចម្រៀងវ័យក្មេង បណ្តែតខ្លួនពីផលិតកម្មរ៉ក់ មកទើរនៅផលិតកម្មសាន់ដេ កញ្ញា
យូរី ថ្មីៗនេះបានលេចឮព័ត៌មានថា មានបុរសអ្នកមានសម្បូរទ្រព្យវ័យក្មេងម្នាក់ ព្យាយាមតាម
សុំស្នេហ៍ម្តងជាពីរដង តែនាងនៅមិនទាន់បង្ហាញ សញ្ញាវិជ្ជមាន ណាមួយឲ្យគេមានក្ដីសង្ឃឹម
នោះទេ។ រហូតដល់ពេលនេះបុរសអ្នកមានរូបនោះ ក៏កំពុងតែត្រៀមទិញរថយន្តថ្មី ស៊េរីទំនើប
តម្លៃជិត១០ម៉ឺនដុល្លារ ឲ្យស្រស់ស្រី យូរី ដើម្បីផ្គាប់ចិត្ត ឆក់បេះដូងនាងមកឃុំគ្រងធ្វើជាម្ចាស់
ទៀតផង។

តារាចម្រៀងកំពុងតែមានឈ្មោះបោះសំឡេង ទាំងបទចម្រៀង និងរូបសម្រស់ កញ្ញា យូរី កំពុង
តែមមាញឹកជាមួយការងារ ស្ទើរតែគ្មានពេលសម្រាកគ្មាន ហើយកន្លងមកក៏ធ្លាប់លេចឮព័ត៌មាន
ថា មានបុរសជាច្រើន ព្យាយាមតាម ស្រលាញ់ស្រីរូបស្រស់រាងតូចច្រឡឹងសំដីផ្អែមស្រទន់រូបនេះ
មិនចេះចប់ មិនចេះហើយ ទាល់តែសោះ។

តារាជាច្រើននៅពេលដែល មានឈ្មោះបោះសំឡេង នៅក្នុងវិស័យសិល្បៈ តែងតែមានកន្លង់មក
ហែរហម តាមសុំស្នេហ៍ពីមួយទៅមួយ វាគឺជារឿងធម្មតាទៅហើយ សម្រាប់មនុស្សស្រីដែលមាន
សម្ផស្សស្រស់ស្អាត។ ជាមួយគ្នានោះដែរតារាចម្រៀងចំណូលថ្មី និងជាម្ចាស់បទ "សង្សារមួយថ្ងៃ
សង្សារមួយជីវិត" កញ្ញា យូរី ក៏កំពុងតែរងព្យុះព័ត៌មាន ស្នេហាបោកបក់មកលើនាងមិនតិចដែរ ។ មានបុរសជាច្រើនព្យាយាមតាមសុំស្នេហ៍នាង តែជារឿយៗតែងតែ បដិសេធមិនទទួលយកដោយ
នាងអះអាងថា នាងនៅវ័យក្មេងមិនទាន់គិតពីរឿងហ្នឹងទេ។

ដោយឡែកថ្មីៗនេះ បានលេចឮព័ត៌មានថា បុរសដែលតាមស្រលាញ់យូរី នៅតែមិនអស់សង្ឃឹម
ទោះបីជាតារារូបនេះបដិសេធន៍ បំណងល្បងសុំស្នេហ៍ពីនាងក៏ដោយ ពោលគឺគេនៅតែព្យាយាម
តាមស្រលាញ់នាងរហូតហ៊ាន ធ្វើគ្រប់បែបយ៉ាងឲ្យតែ បានធ្វើជាម្ចាស់បេះដូងនាង។

ពេលនេះ ក៏កំពុងតែត្រៀមទិញរថយន្តស៊េរីទំនើបថ្មីសន្លាងមួយ ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារ
ដើម្បីផ្គាប់ចិត្តនាង និងចង់ឲ្យនាងយក ក្រសែភ្នែកស្រស់ថ្លា មានមន្តស្នេហ៍នេះ ទៅសម្លឹងមើលរូប
គេផង។

ពាក់ព័ន្ធនឹងព័ត៌មានថា មានបុរសសម្បូរទ្រព្យម្នាក់ កំពុងតែត្រៀមទិញរថយន្តផ្គាប់ចិត្ត សុំត្រឹមតែ
ការស្រលាញ់ពីនាងនោះ LookingTODAY បានព្យាយាមទាក់ទង ទៅលេខទូរស័ព្ទដែល កញ្ញា យូរី
ធ្លាប់ប្រើ តែមិនអាចទាក់ទងបាន ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuri entertainment singer khmer star