CamNews

ភាពយន្ត 

សាច់រឿងរបស់ Transformers 4 ត្រូវបានគេលួច បង្ហោះដាក់អ៊ីនធើណេត?

បន្ទាប់ពី ដំណឹងនៃរឿង វគ្គទី ៤ របស់ Transformers បានផុស ឡើងនោះ ទាំងទស្សនិកជន និងអ្នក កាសែត សារព័ត៌មាន ចាប់អារម្មណ៍ យ៉ាងខ្លាំង ដោយសារតែ ការផ្លាស់ប្តូរ តួនិងរឿងជាច្រើន នៅ​ ក្នុងវគ្គទី ៤ នេះ ។

Contents leak "secret" of "Transformers: Age of Extinction" 1

ថ្មីៗនេះ គេហទំព័រ Omlete បានចុះផ្សាយ អត្ថបទមួយ​ ដែលនិយាយ អំពីដើមទង សាច់រឿងរបស់ Transformers : Age Of Extinction នេះ ។ សាច់រឿងនោះគឺ ៖

កាលពី ៤ ឆ្នាំមុន ហេតុការមួយ ដែលទាក់ទងជាមួយ​ Transformers(The Dark Moon) ដែលបាន កើតឡើង នៅរដ្ឋ Chicago នោះធ្វើអោយ រដ្ឋាភិបាល រួមគំនិត បង្កើតមនុស្សយន្ត ថ្មីខ្លួនឯងដែល អ្នកដឹកនាំ ស្រាវជ្រាវ ផលិតគឺ Joshua ជាអ្នក វិទ្យាសាស្ត្រម្នាក់ ដែលបាន និយាយថាពួក មនុស្ស យន្ត Autobots អន់ណាស់ ។ Cade (តួឯក) គឺជាពោះម៉ាយ ម្នាក់ដែល លះបង់ជីវិត ទាន់សម័យមក រស់នៅ កសិដ្ឋាន របស់ខ្លួន ជាមួយនិង កូនស្រីឈ្មោះ Tessa ហើយមិនបាន ដឹងថាកូនស្រី កំពុង ទាក់ទង ស្នេហាជាមួយ អ្នកប្រណាំងឡានឈ្មោះ Shane ឡើយ ។ ថ្ងៃមួយ Cade ក៏បានរកឃើញ ដុំដែកមួយរបស់ Cybertronian ហើយក៏បាន យកទៅដាក់ផ្ទះ ក្រោយមកក៏ បានចុចអ្វីមួយ ដោយ មិនដឹងខ្លួន ស្រាប់តែឥទ្ធិពល របស់ដុំដែកនោះ សាយភាយហើយ ធ្វើអោយពួកមនុស្សក្រៅភព និង រដ្ឋាភិបាល តាមរកនិងយក ដុំដែកនោះ ។ ក្រោយមក ក៏មានពួក មួយក្រុម ដែលមិនបាន ដឹងច្បាស់ ថាទាក់ទង ជាមួយនិង ពួកមនុស្សយន្ត ចិត្តអាក្រក់ Deception ឬក៏យ៉ាងណាទេ បានចាប់ជំរិត Tessa ដើម្បីអោយ Cade ប្តូរជាមួយ​ ដុំដែកនោះ ។

Contents leak "secret" of "Transformers: Age of Extinction" 2

Shane ដែលជាអ្នក ប្រណាំងឡាននោះ ត្រូវបានគេ ប៉ានស្មានថា នឹងក្លាយជា ម្ចាស់ឡានថ្មីរបស់ Bumblebee ព្រោះតែ ឈ្មោះហៅក្រៅ របស់ Shane គឺ Bee ។ យ៉ាងណាមិញ ខាងផលិតកម្ម មិន ទាន់បាន ឆ្លើយតបនិង បញ្ហានេះឡើយ ។ Transformers : Age Of Extinction នឹងដាក់បញ្ចាំង នៅថ្ងៃទី ២៧ មិថុនា ២០១៤ នេះហើយ ៕ 

Contents leak "secret" of "Transformers: Age of Extinction" 7

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14,omlete 


Tags: movie transformers age of extinction hollywood super bowl spoiler