CamNews

គ្រោះថ្នាក់ 

ប្រទះ​ឃើញ​សព​កូន​ប្រុស​ស្រី​បី​នាក់ ត្រូវបាន​ឃាតក​កាត់​ក្បាល សល់​​តែ​​ដង​​ខ្លួន ឪពុក​ម្តាយ​ស្លុត

(នីហ្សេរីយ៉ា)៖ ប្តីប្រពន្ធជនជាតិនីហ្សេរីយ៉ាពីរនាក់ មានការរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបាត់បង់កូនអស់បីនាក់ ក្នុងថ្ងៃតែមួយ ព្រោះតែឃាតកសម្លាប់កាត់ក្បាល យ៉ាងសាហាវព្រៃផ្សៃ។ ប៉ូលិសសន្និដ្ឋានថា ក្បាលកុមាររងគ្រោះ អាចនឹងត្រូវឃាតកយក ទៅធ្វើមន្តអាគម​អ្វីមួយ ព្រោះសាកសពនៅសល់តែដងខ្លួន ខណៈដែលឪពុកម្តាយ និងអ្នកស្រុកប្រទះឃើញ ហើយស្ត្រីជាម្តាយស្នើសុំ ឲ្យប៉ូលិសជួយស្វែងរកឃាតក មកដាក់ទោសផងដែរ។

នៅថ្ងៃកើតហេតុ នាង Cecilia Emberga Agammbuee និយាយថា កូនរបស់នាងកំពុងលេង ជាមួយមិត្តភក្តិ ហើយក៏មានមនុស្សមិនស្គាល់មុខពីរបីនាក់ ចូលមកទាញដៃកូនម្នាក់ទៅ ពេលនោះក្មេងៗឯទៀត បានរត់គេចអស់ដើម្បី ហៅអ្នកភូមិឲ្យជួយ តែកូនរបស់នាងពីរនាក់ទៀត មិនទៅណាឆ្ងាយទេ គឺពួកគេនៅតស៊ូជាមួយចោរ ដើម្បីរំដោះប្អូនស្រីមកវិញ។ ជាអកុសល ពេលដែល Agammbuee និងប្តីព្រមទាំងអ្នកភូមិមកដល់​កន្លែងកើតហេតុ ក៏ឃើញសាកសពក្មេងទាំងបី គ្មានក្បាលឡើយ ធ្វើឲ្យឪពុកម្តាយស្លុតចិត្តណាស់។

ក្មេងៗរងគ្រោះទាំងបី មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ឈ្មោះ Terdors ក្មេងប្រុសអាយុ៨ឆ្នាំឈ្មោះ Terna និងក្មេងស្រីអាយុ៦ឆ្នាំ​ ឈ្មោះ Sulumshima ពេលនេះគ្រួសារកុមាររងគ្រោះ នៅសល់កូនទី៤ម្នាក់ទៀត ហើយឪពុកម្តាយក៏បានរៀបចំបុណ្យសពកូនៗ ទាំងអាឡោះអាល័យជាទីបំផុត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news