CamNews

ព័ត៌មានអន្តរជាតិ 

រូប ១ សន្លឹក ស្តីពី ប្រតិបត្តិការរុករក យន្តហោះ ម៉ាឡេស៊ី បាត់ខ្លួន ល្បីបំផុត ក្នុងទំព័រ ហ្វេសប៊ុក

ព័ត៌មានអន្តរជាតិ ៖ ជាការពិត ជាមួយនឹងបេក្ខភាព រូបភាព មួយសន្លឹកខាងក្រោម ត្រូវបានរកអោយ ឃើញថា ពិតជាទទួលបានការពេញ និយម ចែករំលែកជាខ្លាំង នៅក្នុងបណ្តា្ទញទំនាក់ទំនងសង្គម ហ្វេសប៊ុក ស្តីពី ប្រតិបត្តិការចូលរួម រុករក យន្តហោះ ម៉ាឡេស៊ី ពីសំណាក់ ច្រើនជាង ១០ ប្រទេស ដោយនៅក្នុងនោះ មានតាំងពីការបញ្ជូនាវាចម្បាំង នាវាសង្គ្រោះ យន្តហោះចម្បាំង យន្តហោះជួយ សង្គ្រោះ និង ឧទ្ធាម្ភាគចក្រ ជាដើម ។

គួររំឮកថា បើយោងតាមសេចក្តីរាយការណ៍ចុងក្រោយនេះ​ អោយដឹងថា អាជ្ញាធរ មានសមត្តកិច្ច របស់ប្រទេស ម៉ាឡេស៊ី និង អាមេរិក បានពង្រីកដែនវិសាលភាព រុករក ដល់មហាសមុទ្រ ឥណ្ឌា ហើយខណៈមានការសង្ស័យថា អាចនឹងធ្លាក់នៅទីនោះ ។

ប្រភពបន្តថា ក្នុងរយៈពេលរុករក ១ សប្តាហ៍កន្លងមកនេះ ពុំមានតម្រុយជាក់ស្តែងណាមួយបង្ហាញ ពីសញ្ញាណថាបានរកឃើញ យន្តហោះ ម៉ាឡេស៊ី ដែលបានធ្លាក់នោះទេ ចាប់តាំងពីវាធ្លាក់ កាលពី ថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍កន្លងទៅនោះ ក្នុងប្រតិបត្តិការហោះហើរ ដឹកអ្នកដំណើររបស់ខ្លួន ទាំង ២៣៩ នាក់ទៅ ក្រុងប៉េកាំង ប្រទេសចិន ឆ្ពោះហោះចេញ ពីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី តែខណៈ មានការហោះហើរ នៅលើដែនអាកាសវៀតណាម ម្តុំសមុទ្រចិនខាងត្បូង វាបានបាត់ការទាក់ទងពី ប្រព័ន្ធរ៉ាដា និង បានបាត់ខ្លួនតាំងពីពេលនោះមក ៕

ដោយ ៖ កុសល


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States