CamNews

តារា 

រឿងសំខាន់ដែលអ្នកមិនបានដឹងអំពីនាង Yaya ក្នុងថ្ងៃកំណើត Nadech !

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ដែលផ្អែមល្អែមឥតល្ហែរពីមួយថ្ងៃទៅមួយថ្ងៃ ដែលមហាជនកើតចិត្តច្រណែនគ្រប់ៗគ្នាជាពិសេសគឺអ្នកដែលមិនទាន់មានគូតែម្តង គឺនាង Yaya និងលោក Nadech ។ 

ដោយយោងតាមការបកស្រាយពីគេហទំព័រ gossipstar បានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែធ្នូនេះគឺជាថ្ងៃខួបកំណើតរបស់បុរសសង្ហា លោក Nadech ដូច្នេះហើយទើបនាង Yaya ដែលជាមិត្តស្រីក៏សម្រេចចិត្តបង្កការភ្ញាក់ផ្អើលដើម្បីបង្កើតចំណង់ផ្អែមល្អែមជាមួយគ្នាឲ្យបានកាន់តែច្រើន ។ 

ហើយរឿងសំខាន់ដែលមហាជនមិនបានដឹងនោះគឺ នៅក្នុងថ្ងៃខួបកំណើតរបស់ Nadech គឺនាង Yaya បានបង្កការភ្ញាក់ផ្អើលលើកទី ១ នៅកន្លែងធ្វើការ រីឯលោកទី ២ វិញគឺចូលរួមជាមួយនិងគ្រួសាលោក Nadech ដើម្បីញឹងកម្មវិធីឲ្យកាន់តែមានការភ្ញាក់ផ្អើល ព្រមទាំងនៅទទួលទានអាហារពេលល្ងាចនៅផ្ទះរបស់ Nadech ជាមួយនិងក្រុមគ្រួសាររបស់លោកថែមទៀតផង ។ 

ឃើញបែបនេះហើយ មានអារម្មណ៍ថា មានក្តីសុខជំនួញ នាង Yaya និង Nadech ហើយ Fans សង្ឃឹមថា អ្នកទាំង ២ នឹងរើថ្ងៃរៀបការឲ្យបានឆាប់ៗ កុំបាច់ចាំទាល់តែមានអ្វីៗគ្រប់យ៉ាង ខ្លាចគ្រែងអ្វីៗអាចនឹងហួសពេល ៕
















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Yaya Kimberly Pat napapa Nadech