CamNews

តារា 

នាង Kimberly ទិញកាដូអ្វីជូនមិត្តប្រុសជាទីស្រលាញ់ ក្នុងថ្ងៃពិសេស?

ថៃ ៖ នាង Kimmy Kimberley និយាយថា នាងមិនមានអ្វីពិសេសសម្រាប់បង្កការភ្ញាក់ផ្អើលដល់មិត្តប្រុសរបស់ខ្លួនគឺ លោក Mark prin ក្នុងថ្ងៃខួបកំណើតរបស់លោកនោះទេ ប៉ុន្តែនាងមានតែនំខេក និងកង់មួយសម្រាប់គាត់ ។

សម្រាប់ចំណងជើងនិងរូបថតដែលបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម តារាថៃរូបនេះបន្ថែមថា នាងព្យាយាមធ្វើអ្វីមួយ ដើម្បីអោយគូស្នេហ៍ទទួលបាននូវសុភមង្គលនៅក្នុងថ្ងៃខួបកំណើតរបស់លោក ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

តួស្រីក្នុងរឿង "គុនដំបង" រូបនេះ ថ្លែងទៀតថា នាងមិនដឹងថា គួរទិញអ្វីសម្រាប់គាត់នោះទេ ព្រោះ លោក Mark prin គឺជាមនុស្សដែលងាយស្រួលសម្របខ្លួនតាម ។ ជាការពិតណាស់​ នាងបានអោយមិត្តប្រុសរើសកាដូ ២ យ៉ាង ហើយទីមួយគឺ ម៉ូតូ និងមួយទៀតគឺកង់ ។ ទីបំផុតកំលោះសង្ហារូបនេះ ក៏ជ្រើសរើសយកកង់ ។

គួរបញ្ជាក់ឲ្យដឹងថា លោក Mark prin គឺជាអ្នករើសពណ៍និងតម្លៃរបស់កង់ ដែល Kimberly ជូនជាកាដូក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Kimberly Mark prin