កាលពីចុងសប្ដាហ៍មុន គូស្នេហ៍សហាយស្មាន់គ្នាមួយគូនៅប្រទេសកេនយ៉ា បានជួបនឹងបញ្ហា
លំបាកបំផុតក្នុងពេលរួមភេទជាមួយគ្នា។
អ្នកស្រុកនាំគ្នាសែងគូស្នេហ៍សហាយស្មន់ទៅកាន់ផ្ទះគ្រូពេទ្យមេធ្មប់ដើម្បីជួយបំបែកចេញពីគ្នា
ក្នុងពេលកំពុងតែរួមរ័ក ស្រាប់តែពួកគេត្រូវជាប់គាំង ដោយមិនអាចបំបែកចេញពីគ្នាបាន ទើប
សម្រេចចិត្តហៅអ្នកជិតខាងមកជួយ។ គូស្នេហ៍ដែលជួបនឹងបញ្ហានេះ រស់នៅក្នុងតំបន់ Daraja
Mbili នៃក្រុង Kisii ភាគខាងលិចប្រទេសកេនយ៉ា។
គូស្នេហ៍នេះត្រូវបានគេគ្របដណ្ដប់ភួយជិត ក្នុងពេលសែងទៅផ្ទះគ្រូពេទ្យមេធ្មប់
ក្រោយពីបានសុំជំនួយពីអ្នកភូមិ មនុស្សជាច្រើនក៏បានមកមើល ប៉ុន្តែ គូស្នេហ៍នេះបានរុំភួយជិត
ពីក្បាលដល់ចុងជើង។
សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ព្រោះតែសង្ស័យភរិយារបស់ខ្លួនមានសហាយ បុរសជាប្ដី បាន
លួចលាក់ដាក់ថ្នាំដែលផ្សំដោយគ្រូពេទ្យមេធ្មប់ ឱ្យប្រពន្ធផឹក។ ថ្នាំនេះមានឥទ្ធិពលបណ្ដាលឱ្យគូ
ស្នេហ៍សហាយស្មាន់មិនអាចបំបែកចេញពីគ្នា ជួយឱ្យបុរសជាប្ដីចាប់បានភ័ស្ដុតាងជាក់ស្ដែង។
តាមការណែនាំរបស់បុរសជាប្ដី គូស្នេហ៍សហាយស្មន់នេះ ត្រូវបានបញ្ជូនទៅកាន់ផ្ទះរបស់គ្រូពេទ្យ
មេធ្មប់ ដើម្បី “បំបែកចេញពីគ្នា”។
ម្នាក់ពាក់អាវក្រហមនេះគឺជាគ្រូពេទ្យធ្មប់ដែលជួយសង្គ្រោះគូស្នេហ៍ដែលជួបបញ្ហា
គ្រូពេទ្យ “មេធ្មប់” បានចាប់ឱ្យបុរសជាសហាយបង់ប្រាក់ពិន័យ មុនពេលជួយបំបែកចេញពីគ្នា។
គ្រូពេទ្យមេធ្មប់ ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានថា ហេតុការណ៍នេះគឺជាមេរៀនមួយសម្រាប់
មនុស្សដែលមានចិត្តមិនស្មោះក្នុងទំនាក់ទំនងស្នេហា។ សារព័ត៌មាននៃប្រទេសនេះក៏បានលើក
ឡើងថា សហាយស្មន់គឺជាបញ្ហាសង្គមមួយកំពុងកើតមានច្រើននៅកេនយ៉ា៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror