CamNews

តារា 

អីយ៉ា! ទៅដើរលេងលើកនេះ James jirayu លួចយកអូន Foam ទៅជាមួយតារាល្បីៗផ្សេងទៀត

ថៃ ៖ លោក James Jirayu, Taew Natapohn, Ton Arch, Mew Nittha, Alek Teeradetch និងនាង Toey Jarinporn បានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុនសម្រាប់វិស្សមកាលរបស់ពួកគេ ។ 

នៅក្នុងនោះផងដែរ នាង Foam ដែលមហាជនស្គាល់ថាគឺជាមិត្តស្រីរបស់តារាសម្តែងប្រុសលោក James Jirayu ក៏ត្រូវបានគេប្រទះឃើញចូលរួមនៅក្នុងដំណើរកំសាន្តលើកនេះផងដែរ ។ ចំពោះរូបថតដែលបានបែកធ្លាយគឺនៅពេលដែល នាង Toey Jarinporn បានចែករំលែកនៅលើគណនីអុិនស្រ្តកា្រមរបស់នាង ខណៈពេលកំពុងតែអង្គុយទទួលទានអាហារពេលល្ងាច ហើយក៏បានឃើញ Foam ចេញមុខនៅក្នុងកញ្ចប់ ដែលជាផ្ទៃខាងក្រោយនៃរូបថត ។ 


មើលទៅពិតជាផ្អែមល្អែមមែនទែនព្រោះ តារាល្បីៗជាច្រើនដួងនេះបានធ្វើដំណើរកំសាន្តជាមួយនិងគូស្នេហ៍របស់ពួកគេ និងសាងភាពផ្អែមល្អែមជាមួយគ្នា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: James jirayu Foam Mew Nittha Alek Teeradetch