កំសាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នាង Margie Rasri បានប្រារព្ធពិធីលាភាពនៅលីវរបស់នាង មុនពេលចូលរោងការ នៅថ្ងៃខាងមុនហើយ ទើបអញ្ជើញអ្នកកំដររបស់នាងជាច្រើននាក់ទៅចូលរួមនៅក្នុងពិធីនោះផងដែរ ។
យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាស្រី ២ ដួង ដែលទើបតែត្រលប់មកនិយាយរកគ្នាមួយរយៈចុងក្រោយនេះគឺ នាង Mint chalida និង Kimberly បានថតរូបជាមួយគ្នាតែ ២ នាក់ ស្អិតដូចស្រមោច និងស្ករយ៉ាងចឹង ។
គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងថៃទាំងពីរដួងគឺ នាង Kimberly និង Mint chalida នឹងក្លាយជាអ្នកកំដរខាងកូនក្រមុំ ដែលត្រូវមិត្តជិតដិតជាមួយនិងនាង Margie Rasri ដែលរៀបនឹងចូលរោងជាមួយនិងអនាគតស្វាមីសេដ្ឋីរបស់នាង នៅក្នុងខែ ១២ ខាងមុននេះហើយ ។
ឥលូវនេះបើចង់ដឹងថារូបថតរបស់នាង Mint chalida និង Kimberly ប្លែកភ្នែកជាងរូបថតមុនៗយ៉ាងណា ទៅទស្សនានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ banterngdaily