CamNews

ភាពយន្ត 

កុំភ្លេចដឹកដៃមនុស្សជាទីស្រលាញ់ទៅទស្សនារឿង "Midnight Sun" ទាំងកំប្លែង កំសត់ ហើយអ្វីដែលសំខាន់

កំសាន្ត ៖ តួឯកស្រីដែលមានសម្រស់ស្រស់ស្អាតឈ្មោះថា នាង Katie បានរស់នៅក្នុងផ្ទះមួយជាមួយនិងលោកប៉ា ដែលមានទំនួសខុសត្រូវខ្ពស់បំផុត ។ ប៉ុន្តែអ្វីដែលសោកស្តាយបំផុតនោះគឺនាងជម្ងឺម្យ៉ាងដែលមិនអាចប៉ះពន្លឺថ្ងៃបាន ទើបបណ្តាលអោយស្រីម្នាក់នេះរស់នៅក្នុងផ្ទះអស់រយៈពេលជាង ១០ ឆ្នាំ ហើយពេលវេលាដែលសាកសមបំផុតសម្រាប់នាងគឺអាចចេញក្រៅបានត្រឹមតែពេលយប់ប៉ុណ្ណោះ ។ 

ទោះបីជាយ៉ាងណាក៏ដោយ ពិភពលោកពិតជាមិនបានចិត្តអាក្រក់ជាមួយនាង Katie ពេកនោះទេ ព្រោះបន្ទាប់ពីលោកប៉ាចិត្តល្អហើយនោះ នាងក៏មានមិត្តជិតដិតម្នាក់ដែលស្រស់ស្អាតទាំងកាយនិងចិត្តថែមទៀតផង ។ អ្វីដែលកាន់តែពិសេសគឺ Charlie ជាបុរសបន្ទាប់ម្នាក់ដែលស្រលាញ់និងធ្វើគ្រប់យ៉ាងដើម្បីនាង បានចូលមកក្នុងជីវីតនិងបន្ថែមនូវពណ៍ស្រស់ស្អាត ដើម្បីអោយជីវីតនារីកំសត់ម្នាក់នេះ កាន់តែមានន័យ ព្រមទាំងមានពណ៍សុីជម្ពូ ។ 

នៅមានឈុតពិសេស ២ ទៀត រវាងសង្សារ និងលោកប៉ាជាទីស្រលាញ់ ដែលធ្វើឲ្យអ្នកទស្សនាទប់ភ្នែកលែងជាប់ ហើយនឹងយល់អំពីតម្លៃនៃមនុស្សដែលយើងស្រលាញ់ លះបង់ដើម្បីយើងថាតើមានន័យច្រើនប៉ុណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿង "Midnight Sun" នឹងចាក់បញ្ចាំងគ្រប់រោងកុន នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៨ ខាងមុននេះ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាឈុតខ្លីៗនៅខាងក្រោមទាំងអស់គ្នា ៖ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា
ប្រភព ៖ Westec Media Limited 

Tags: Movie Article Midnight Sun