CamNews

ភាពយន្ត 

ខ្សែភាពយន្តបែបចម្រៀងដែលល្អបំផុតសម្រាប់ឆ្នាំ​ ២០១៨ គឺរឿង “The Greatest Showman“ ​កំពុងចាក់បញ្ចាំង

កំសាន្ត ៖ "The Greatest Showman" ជាខ្សែភាពយន្តដែលពោរពេញដោយការសម្តែងដ៏អស្ចារ្យ និងអត្ថន័យអប់រំ កំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

រឿងបែបមនោសញ្ជោតនា និងចំរៀងមួយនេះនិយាយពីខ្សែជីវិតពិតរបស់បិតាដែលបង្កើតក្រុមសៀកឡើងមក​ គឺលោក P.T Barnum ជីវិតរបស់បុរសម្នាក់ដែលនៅពីក្រោយ Barnum & Bailey Circus។ ខ្សែភាពយន្តទាំងមូលពោរពេញទៅដោយចម្រៀងដែលចម្រៀងទាំងនោះ ត្រួវបាននិពន្ធដោយ Benj Pasek និង Justin Paul ដែលជាអ្នកនិពន្ធដែលឈ្នះពាន Oscar កាលនិពន្ធបទចម្រៀងអោយរឿង “La La Land”។ រឿង The Greatest Showman ជាខ្សែភាពយន្តមួយដែលអ្នកមិនគួររំលងនៅដើមឆ្នាំ ២០១៨ នេះ ព្រោះថារឿងនេះមិនត្រឹមតែនិយាយពីការសម្តែងសៀកនោះទេ គឺនិយាយពី ដើរតាមក្តីស្រមៃរបស់អ្នក ហ៊ានប្រថុយគ្រោះថ្នាក់ នឹងចម្រៀងដ៏ពីរោះទៀតផង។ ចូលរួមសម្តែងដោយ Hugh Jackman, Zac Efron, Zendaya, Rebecca Ferguson នឹង Michelle Williams រឿង The Greatest Showman នឹងមិនធ្វើអោយអ្នកខកបំណងនោះទេ។

សង្ខេបរឿង: ភាពយន្តនេះនិយាយពីដំណើរជីវិត P.T. Barnum ពីការចាប់ផ្តើមដ៏ខ្សត់ខ្សោយ រហូតក្លាយជាអ្នកបង្កើតការសម្តែងសៀក។ ហើយចំណុចសំខាន់នៃរឿងទាំងមូល គឺការហ៊ានប្រថុយគ្រោះថ្នាក់ ដើរទៅតាមក្តីស្រមៃ និងរីករាយនូវអ្វីដែលធ្វើឱ្យយើងម្នាក់ៗ មានភាពខុសពីគេ ។ នេះជាភាពយន្តមួយ ដែលអ្នកត្រូវតែទស្សនា នៅរោងភាពយន្ត។ វាមានទាំងចំណុចសំខាន់ មានទាំងទស្សនីយភាព មានទាំងការរាំ និងចម្រៀងពិសេសៗផងដែរ។

រឿង “The Greatest Showman” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article The Greatest Showman