ភ្នំពេញ៖ តារាចម្រៀងស្រី ដែលត្រូវបានគេដឹងថា មានក្បាច់រាំ សាហាវជាងគេ នៅហង្សមាស
ស្រីស្រស់មាន ធ្មេញជំពើស ទេព បូព្រឹក្ស បានឡើងឆាកប្រគំតន្រ្តី ខារ៉ាបាវជាលើកដំបូង ធ្វើ
ឡើង នៅក្រុងតាខ្មៅ ហាក់ទទួលបានការគាំទ្រ ច្រើនគួរសម ពីសំណាក់បងប្អូន ជាពិសេសយុវ
វ័យ ដែលពួកគេទាំងនោះ ភាគច្រើនចង់ឃើញក្បាច់រាំ និងស្ដាប់សំឡេងដ៏ស្រទន់ បង្កប់មន្តស្នេហ៍
របស់តារាស្រី រាងតូចច្រឡឹងរូបនេះ។
គេសង្កេតឃើញថា ការតុបតែងខ្លួនរបស់ បូព្រឹក្ស ដូចជាឆើតឆាយជ្រុលបន្តិច អមទៅដោយបទ
ញាក់កន្រ្តាក់អារម្មណ៍ ឡើងរង្គើឆាកតន្រ្តី តែត្រូវបានអ្នកទស្សនា កត់សម្គាល់ឃើញថា បទញាក់
របស់នាង គឺចាក់ឌីសទាំងអស់ ។
គេនៅចាំបានថា អាល់ប៊ុមដំបូងរបស់ ទេព បូព្រឹក្ស គឺសុទ្ធតែជាបទមនោសញ្ចេតនា ឆ្លើយឆ្លងជា
មួយ ឆនសុវណ្ណរាជ ក្នុងអាល់ប៊ុម រាជ បូព្រឹក ដែលបានទទួលការគាំទ្រ យ៉ាងច្រើននៅពេលចេញ
ជាវីស៊ីឌី ដោយសារ បូព្រឹក្ស សម្ដែងបានល្អឥតខ្ចោះ ដាក់មនោសញ្ចេតនា ដល់បានល្អតែម្ដង ។
ក្រោយមក ទេព បូព្រឹក្ស ក៏បានចេញអាល់ប៊ុមទៀត ជាមួយ តារាចម្រៀងប្រុស ដែលកូរ៉េចោទថា
ចម្លងស្ទីលរបស់គេ គឺណុប បាយ៉ារិទ្ធ ក្នុងអាល់ប៊ុមនោះ នាងល្បីបទ "No more lonely" ដែលជាបទ
ញាក់ ។ ជាការពិត អាល់ប៊ុមនោះចេញជាមួយ អាល់ប៊ុមដំបូង របស់ យក់ ឋិតរដ្ឋា ក្នុងផលិតកម្ម
ហង្សមាស នាំឲ្យភាពលេចធ្លោ ផ្នែកមនោសញ្ចេតនា តាមរយៈមានបទចម្រៀង មួយចំនួនទៀត
បើទោះបីជាកន្លងមក នាងត្រូវទទួលការរិះគន់ លើក្បាច់រាំបន្តិចក្ដី។ អាល់ប៊ុម CD វ៉ុល 468 ដែល
ជាអាល់ប៊ុម ចុងក្រោយរបស់នាង ពេលនេះគឺមានតែចង្វាក់ញាក់២បទ ហើយបទឆ្លើយឆ្លងជាមួយ
ណុប បាយ៉ារិទ្ធ ប៉ុណ្ណោះ លែងមានបទមនោសញ្ចេតនា ទោលទៀតហើយ។
ប្រភពពីបុគ្គលិកនៅ ហង្សមាស បាននិយាយថា ផលិតកម្មផ្អាកចេញបទ ចម្រៀងមនោសញ្ចេតនា
ដល់ ទេព បូព្រឹក្ស មួយរយៈខ្លី ហើយមូលហេតុ មិនត្រូវបានគេទម្លាយ ឲ្យដឹងនោះទេ។ ប៉ុន្តែទោះ
ជាមាន ការផ្អាកបទចម្រៀង ក៏ទេព បូព្រឹក្ស ក៏ហាក់មិនសូវខ្វល់ខ្វាយ ពីប្រជាប្រិយភាពនោះដែរ
ព្រោះបើពិនិត្យជាក់ស្ដែង តារាស្រីជាច្រើនដួង ដែលបានហក់ចូលទ្រនំ ហង្សមាស ដំណាលគ្នាជា
មួយនាង គឺមិនទាន់មានតារាស្រីមួយ ណាអាចវ៉ាដាច់ ប្រជែងយកកេរ្តិ៍ឈ្មោះ ខ្លាំងក្លាដូចរូបនាង
ឡើយ ។
ជាក់ស្ដែងដូចជា តារាចម្រៀង យក់ ឋិតរដ្ឋា គៀត សុវណ្ណាឡាង សួស វីហ្សា សុខ សីឡាលីន និង
តារាស្រីចំណូលថ្មី មួយចំនួនទៀត ក៏គេសង្កេតឃើញថា សន្ទុះនៃកេរ្តិ៍ឈ្មោះ របស់ពួកគេមិនសូវ
លោតឡើងខ្លាំង ដូចជាទេព បូព្រឹក្ស ដែរ។ ដូចនេះនាងមិនបាន សម្ដែងអារម្មណ៍ ភិតភ័យ ខ្លាច
បាក់ស្រុតប្រជាប្រិយភាព នោះឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល