CamNews

ភាពយន្ត 

រឿងសង្រ្គាមគ្រឿងញៀន “Sicario: Day of the Soldado” មានចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ​ (មានវីដេអូ)

កំសាន្ត ៖ សង្គ្រាមគ្រឿងញៀននៅព្រំប្រទល់ប្រទេសអាមេរិក និង មិចស៊ិចកូរបានរីករាលដាលកំឡុងពេលដែលពូក cartels បានចាប់ផ្តើមធ្វើភារវកម្មពាសពេញសហរដ្ផអាមេរិច។ រឿងបានរីករាលដាលកាន់តែធំឡើងនៅពេលដែលពួក cartels បានចាប់ជំរិតកូនស្រីតែមួយគត់ របស់មេគ្រឿងញៀនដ៏ធំប្រចាំប្រទេស។ ដើម្បីកម្ចាត់សង្គ្រាមនេះ ពូកភ្នាក់ងារ Matt Graver ត្រូវបង្កើតក្រុមឡើងវិញជាមួយពួក Alejandro។ក្នុងរឿងនេះដែរមានចូលរួមសម្តែងដោយតារាល្បីៗដូចជាលោក Josh Brolin ដែលអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ច្បាស់ក្នុងរឿង Avengers: Infinity Wars និង លោក Benicio Del Toro, លោក Jeffrey Donovan ​និង​ អ្នកនាង Isabela Moner។ បើចង់ជ្រៀបច្បាស់ថារឿងនេះល្អមើលនិងមានការបាញ់បោះប្រហារសាហាវយ៉ាងណានោះ កុំភ្លេចចូលរួមទស្សនារឿង “Sicario: Day of the Soldado” ដែលមានចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ ។

ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article