CamNews

ប្លែកៗ 

ឧបករណ៍រនាំងទូក ដែលមានរាងដូចផ្លែត្រឡាច ត្រូវបានគេដាក់បង្ហាញ

 
អង់គ្លេស៖ នៅពេលដែលគេដាក់ពន្រាយនូវរនាំវទូក ដែលមានពណ៌ខ្មៅធំចម្លែក និងមាន
រាងដូចផ្លែត្រឡាច​ជាច្រើន នៅតាមឆ្នេរសមុទ្រ​ គឺបានធ្វើអោយមនុស្សជាច្រើន មានការ
ងឿងឆ្ងល់ជាខ្លាំង ហើយអ្នកខ្លះលាន់មាត់ថា តើវាជារបស់អ្នកណា?



រនាំងទូកដែលមានប្រវែង ១២ម៉ែត្រនេះ ត្រូវបានគេដាក់ពន្រាយជាច្រើន នៅតាមឆ្នេរសមុ
ទ្រThornham ទីក្រុង Norforlk នៃប្រទេសអង់គ្លេស។ ជាមួយគ្នានេះផងដែរ មានបុរសម្នាក់
ដែលសុំមិនបញ្ចេញឈ្មោះ  បាននិយាយថា រនាំងទូកនេះ មួយ​គឺមានតម្លៃដល់ទៅ២,០០០
ផោនឯណ្ណោះ។



តាមពិតអ្វីដែលជាគោលបំណង របស់អ្នកបង្កើតរនាំងទូកនេះ គឺគ្រាន់តែចង់អោយរនាំងនេះ
អាចជួយទប់នូវលំនឹងទូក អោយបានល្អ កុំអោយវាមានភាពរង្គឺខ្លាំងពីកម្លាំងទឹក ដែលវាយ
មកលើទូកប៉ុណ្ណោះ តែអ្វីដែលគេឆ្ងល់នោះ គឺមិនដឹងថា​ វាជារបស់អ្នកណា?

ដោយ៖ នារី
ប្រភព៖  newsday


Tags: unbelievable bumperUK