ក្រុងឡុង ៖ ស្រី្តម្នាក់ ត្រូវបានភ្លើងឆេះស្លាប់ដ៏រន្ធត់ នៅខាងក្នុងរថយន្ត បន្ទាប់ពីរថយន្តរបស់
នាងខូចពេលកំពុងបើកបរនៅលើផ្លូវធំមួយ ដែលមានរថយន្តជាច្រើនកំពុងធ្វើដំណើរ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ នៅតំបន់ Beaconsfield, Buckinghamshire បានឱ្យដឹង
ថា នៅពេលស្រ្តីរងគ្រោះកំពុងបើករថយន្តតាមដងផ្លូវ ស្រាប់តែរថយន្តរបស់នាងបានឈប់
នៅកណ្តាលផ្លូវ ដែលបណ្តាលឱ្យរថយន្តដែលបើកនៅពីក្រោយ បានបុកចំរថយន្តរបស់នាង
ពេញមួយទំហឹងធ្វើឱ្យរថយន្តរបស់នាងផ្ទុះ និងមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ បណ្តាល
ឱ្យស្រ្តី ជាម្ចាស់រថយន្តនោះត្រូវភ្លើងឆេះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរនេះ ស្ទើរតែកើតមានឡើងជារៀងរាល់ថ្ងៃនៅ
គ្រប់បណ្តាលប្រទេសទាំងអស់លើពិភពលោក ហើយវាក៏ជាបញ្ហាមួយដ៏ធំផងដែរដែលធ្វើឱ្យ
អាយុជីវិតមនុស្សជាច្រើនត្រូវបាត់បង់៕
ដោយ៖ វណ្ណៈ
ប្រភព៖ dailymail