ភាពយន្ត ៖ ធ្លាប់តែបានទស្សនាជាមួយនឹងខ្សែភាពយន្តបែបវិទ្បាសាស្ត្រ បែបភ័យរន្ធត់ គំនូរជីវចល ផ្សេងៗ មែនទេ? ក្នុងខែមីនានេះ ខ្សែភាពយន្ត How to Be Single នឹងនាំអារម្មណ៍ទស្សនិកជន ទាំង អស់មកទស្សនានូវភាពយន្តប្រភេទមនោសញ្ចេតនាបែបកំប្លែង ដែលកើត ទ្បើងនូវក្នុងពិភពលោក បច្ចុប្បន្នដ៏ទាន់សម័យរបស់យើងនេះវិញម្តង។ តើការនៅលីវគឺ ជា បញ្ហាចោទយ៉ាងសំខាន់ នៅក្នុង សង្គមបច្ចុប្បន្នមែនទេ? How to Be Single នឹង បង្ហាញពីសកម្មភាព របស់តួអង្គសំខាន់ៗចំនួន ៤ នាក់ដែលពួកគេទាំង៤ សុទ្ធតែមានបញ្ហាទាក់ទងទៅនឹងទំនាក់ទំនងស្នេហារបស់ពួកគេ ដែលធ្វើឲ្យ ពួកគេត្រូវធ្វើការសម្រេចចិត្តថាតើ ពួកគេគួរតែនៅលីវ រឺក៏យ៉ាងណា? ទោះ បី ជាការសម្រេចចិត្តនេះ អាចខុសរឺត្រូវក៏ដោយ។
How to Be Single ជាខ្សែភាពយន្តដែល ផលិតដោយផលិតកម្ម Warner Bros ដែលដឹកនាំ ដោយ លោក Christian Ditter និងចូលរួមសម្តែងដោយតារាល្បីឈ្មោះក្នុងហូទ្បីវូដជាច្រើនដូចជា Dakota Johnson ដែល ទទួលបានភាព ល្បីល្បាញ កាលពី ក្នុងខ្សែភាពយន្ត Fifty Shades of Grey នឹង សម្តែងជាតួអង្គ Alice ជានារីខកស្នេហ៍ ដែលព្យាយាមយកការសប្បាយដើម្បីមកបំបាត់ទុក្ខ។ Rebel Wilson ដែលធ្លាប់សម្តែងនៅក្នុងខ្សែភាពយន្ត Pitch Perfect & Pitch Perfect 2 នឹងសម្តែងជាតួអង្គ ដែលមិនខ្វល់នឹងរឿងស្នេហា ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ។
How to Be Single ផ្តោត ទៅ លើតួអង្គ សំខាន់ដូចជា Alice, Robin, Lucy, Meg, Tom និង David ដែលពួកគេទាំងអស់សុទ្ធតែជាអ្នក នៅលីវ។ ហើយ ពួកគេទាំងប៉ុន្មាននាក់នេះ ប្រឈមនឹងស្ថាន ភាព តែមួយគឺ ត្រូវរៀនធ្វើជាអ្នកនៅលីវក្នុងពិភព ដែល និយមន័យស្នេហ៍ រីកសុះសាយ ឥតឈប់ ឈរ ចង់គេងក្នុងទីក្រុងដែលមនុស្សម្នាចូលចិត្តសប្បាយពេលរាត្រី មិនជាការសប្បាយប៉ុន្មានទេ។
ចង់ដឹងថាការនៅលីវមានអារម្មណ៍បែបណាខ្លះសម្រាប់មនុស្សដទៃទៀត How to Be Single កំពុង ចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តដែលនៅជិតអ្នក។
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face - book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុង កម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ ៕