CamNews

មិនគួរឲ្យជឿ 

ផ្អើលមើលវីដេអូ ចោរស្រី ចិត្តព្រើល រាំគ្រវីគូទ មុនចេញធ្វើសកម្មភាព លួច

ស្ទើរតែមិនគួរអោយជឿ ៖ បេក្ខភាពវីដេអូ ខាងក្រោមនេះ ត្រូវបានរកអោយឃើញថា ទទួលបានការ ចាប់អា រម្មណ៍ច្រើន គួរសម នៅក្នុងបណ្តាញអ៊ិនធើណេត ពោលគឺ ជាខ្សែអាថ៍វីដេអូ ថតជាប់សកម្មភាពទាំងស្រុង ស្តី ពីចោរស្រីចិត្តសឿង និយាយពីថា ព្រើលហួស នោះគឺ នាងបែរជា បែកគំនិត រាំគ្រវីគូទ ធ្វើពើជាហាត់ប្រាណ ខណៈពេលដែលមាន អ្នកជិតខាងដើរឆ្លងកាត់ មុននឹងចេញ ធ្វើសកម្មភាព វាយបំបែក សម្រុកចូល ផ្ទះមួយ កន្លែង លួចរបស់របរ ។

បើតាមការអោយដឹងពី គេហទំព័រសារព័ត៌មានបរទេស ប្លែក ដឹមីរ័រ បានគូសបញ្ជាក់អោយដឹងថា ករណី ចេញ ធ្វើសកម្មភាព ដ៏កម្រមួយនេះ បានកើតឡើងទៅលើ ផ្ទះជនរងគ្រោះ មួយកន្លែង មានឈ្មោះ Lindsey Riddle មានវ័យ ២៧ ឆ្នាំ ដោយនៅក្នុងនោះ ផ្ទះជនរងគ្រោះ ស្រីមា្នក់នេះ មានទីតាំង ស្ថិតនៅក្នុងក្រុង Brooklyn សហ រដ្ឋអាមេរិក។

របាយការណ៍ អោយដឹង ក្រោយចេញធ្វើសកម្មភាព នារីវ័យ ២៧ ឆ្នាំ ជាជនរងគ្រោះ បានផ្តល់ជាកិច្ចសម្ភាស ន៍អោយដឹងថា នៅពេលដែលនាងត្រលប់ មកផ្ទះវិញ នាងពិតជា មានភាពភ្ញាក់ផ្អើល ជាខ្លាំង ខណៈពេល ដែលបានឃើញ របស់របរទាំងអស់ នៅរ៉ាយប៉ាយ ពេញផ្ទះ ដោយនៅក្នុងនោះ របស់ មានតម្លៃមួយចំនួន ត្រូវ បានបាត់បង់ បាត់ទៅហើយ លុះរត់ទៅឆែក មើល ប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាព ទើបបានដឹងថា ចោរស្រី ចិត្ត សឿងរូបនោះ ចូលលួចរបស់ក្នុងផ្ទះ។ មកទល់នឹងខណៈនេះ មន្រ្តីប៉ូលីស ប្រចាំ តំបន់ ក៏កំពុងតែ ធ្វើការតាម ដានស៊ើបអង្កេត អត្តសញ្ញាណ ចោរស្រី ដើម្បីឈាន ទៅដល់ ការចាប់ឃាត់ខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Brooklyn New York USA US United States Viral video Int news