ស្ត្រីដ៏ធាត់ទ្រលុកម្នាក់មានភាពជឿជាក់ក្នុងខ្លួនយ៉ាងខ្លាំង ដោយស្លៀកពាក់ bikini ឡើង
លើឆាកសម្តែងនូវក្បាច់រាំតោងបង្គោលយ៉ាងស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍។
Lulu អាយុ២៧ឆ្នាំ គឺជាប្រពន្ធ និងជាម្តាយម្នាក់ធម្មតាមកពីរដ្ឋ Maryland សហរដ្ឋអាមេរិច។ នាង
ចូលចិត្តការរាំ និងបានសំរេចចិត្តធ្វើដំណើរទៅឆាកAmerica’s Got Talent ដើម្បីបំពេញបំណងរបស់
ខ្លួន។ Lulu បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់គណកម្មាធិការផ្តល់ពិន្ទុ ក៏ដូចជាអ្នក
ទស្សនាពេលដែលនាងបានបង្ហាញខ្លួនប្រកបដោយភាពជឿជាក់ជាមួយនឹងឈុត bikini ពណ៌ខៀវ។
បើទោះជាមានទម្ងន់ធ្ងន់ ប៉ុន្តែនាងអាចរាំតោងឡើងបង្គោល កន្ធែកជើងទាំងពីរ និងក្បាច់រាំបានយ៉ាង
ល្អថែមទៀតផង។
ការសម្តែងក្បាច់រាំរបស់ LuLu
ការសម្តែងក្បាច់រាំរបស់Lulu ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ប៉ុន្តែមិនទាន់ធ្វើបានល្អនៅ
ឡើយទេ។ Lulu ទទួលបានការយល់ព្រមតែម្នាក់ប៉ុណ្ណោះពីគណកម្មាធិការផ្តល់ពិន្ទុ ហើយត្រូវ
បានធ្លាក់ពីការប្រកួត។ ប៉ុន្តែនាងក៏ទទួលបានការទះដៃអបអរអស់ពីចិត្ត ពីសំណាក់MC គួរឲ្យ
ស្រលាញ់ Nick Cannon ហើយគាត់ក៏បានធ្វើការលើកទឹកចិត្តនាង ដោយដោះអាវពាក់តែអាវក្នុង
ពណ៌ខៀវចូលរាំជាមួយនាង។ ការសហការគ្នារវាងអ្នកទាំងពីរនេះ បានធ្វើឲ្យសាលប្រារព្ធកម្មវិធី
ទាំងមូលកងរំពងដោយសំលេងហ៊ោរកញ្ជ្រៀវ និងសំណើច។ ជាចុងក្រោយគណកម្មការ Howard
Stern បានដើរឡើងលើឆាកប្រគល់រង្វាន់ដល់ Nick Cannon និង Lulu ក្នុងម្នាក់មួយដុល្លារ៕
Nick Cannon
ដោយ៖ និស្ស័យ
ប្រភព៖ NS