CamNews

តារា 

ប្រទះឃើញ Harry Style (One Direction) នៅជាមួយស្រីស្អាតម្នាក់ សង្ស័យថាជាមិត្តស្រីថ្មី

Harry Style សមាជិកក្រុមចំរៀង One Direction ត្រូវបានគេដឹងថា ធ្លាប់ជាអតីតមិត្តប្រុសរបស់
តារាចំរៀងស្រី Taylor Swift ហើយក៏បានជាប់ស្នាមស្នេហ៍ រហូតមកទល់ពេលនេះ ។ ថ្មីៗនេះ
Harry Styles ត្រូវបានគេប្រទះនៅជាមួយនិងស្រីស្អាតម្នាក់ ។

Harry Styles (1D) images reveal girls dating Kim "super cycle 3" 2

ស្រីស្អាតដែលត្រូវបានគេប្រទេះឃើញថា បានណាត់ជួបញ៉ាំបាយពេលល្ងាច ជាមួយនិងកំលោះ
Harry Styles នេះត្រូវបានគេស្គាល់ថាឈ្មោះ  Kendall Jenner ជាប្អូនស្រីរបស់ Kim Kardashian ។
នៅក្នុងរូបថតគេបានឃើញ Harry Styles រត់ចេញពីទ្វារក្រោយចូលឡាន ទាំងមេឃកំពុងភ្លៀង
ជាមួយនិងស្រីស្អាត Kendall Jenner ។

Harry Styles (1D) images reveal girls dating Kim "super cycle 3" 6

បើតាមប្រភពព័ត៌មានច្បាស់ការមួយបានអោយដឹងថា អ្នកទាំងពីរបានជួបគ្នានៅ ក្នុងកម្មវិធីបញ្ចេញ
សមត្ថភាព X-Factor របស់អាមេរិច ដែលធ្វើអោយពួកគេ ទាក់ទងគ្នាដល់ពេលនេះ ។ យ៉ាងណា
មិញពួកគេទាំង ២ មិនទាន់បញ្ជាក់អំពីទំនាក់ទំនងរបស់ពួកគេនៅឡើយ ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer one direction harry styles kendal jemar kim kardashian