CamNews

ប្លែកៗ 

ក្មេងស្រីអាយុ ២០ ព្យាយាមលោតទឹក សម្លាប់ខ្លួនបន្ទាប់ពី បែកពី មិត្តប្រុស វ័យចំណាស់ទាល់តែមែនទែន

ប្លែកៗ ៖​ កាលពីពេល ២ ទៅ ៣ ថ្ងៃ កន្លងមកនេះ ត្រូវបានកត់សម្គាល់ឃើញថា មានស្ត្រីម្នាក់ ដែលមានទុក្ខព្រួយ ផ្លូវចិត្ដ មួយនៅក្នុងទីក្រុង ក្រុង Xiangyang ត្រៀមខ្លួនជាស្រេច ដើម្បីឡោតទឹក ទន្លេ Han ជាសំណាងល្អ ពួកគេអាចជួយសង្គ្រោះ នាងបាន ស្ត្រីវ័យក្មេង ត្រូវបានគេយក ទៅ ស្ថានីយ៍ ប៉ូលីស ដែលជាកន្លែងដែល មន្រ្តី និងអ្នកកាសែត ធ្វើការនឹង សួរចម្លើយ ។ 



ដោយយោងតាមរបាយការណ៍ពី គេហទំព័រ NetEase reports ស្រ្តីដែលមានឈ្មោះថា Xiao Yun នាងមានអាយុ ២០ ឆ្នាំរូបនេះ បានប្រាប់ប៉ូលីសថា អ្នកអាចសង្រ្គោះជិវិតខ្ញុំ ហើយប្រសិនបើអ្នកមានចិត្តមេត្តា ពិតប្រាកដមែន តើអ្នកអាចជួយខ្ញុំ ក្នុងការស្វែងរក គាត់បានទេ នាងបានប្រាប់ឲ្យដឹងទៀតថា បុរសម្នាក់នេះ មានវ័យ ៥០ ឆ្នាំ គឺជាមិត្តប្រុសរបស់នាង ។ 



នាងបាននិយាយថា ដោយសារតែបុរសម្នាក់នេះ ហើយទើបនាងចង់ស​ម្លាប់ខ្លួន នាងបានបន្ថែមទៀតថា ពួកគេបានជួបគ្នាជាលើក ដំបូងនៅឯ ផ្សារមួយ ដែល Xiao Yun ជាអ្នកចំណាកស្រុមនៅទីនោះ ។ 

ចាប់តាំងពីពេលនោះមក ពួកគេបាននៅជាមួយគ្នា ហើយ Xiao Yun បាននិយាយថា នាងមិនខ្វល់ពី​សង្គម ឬ អ្វីទាំងអស់ នាងគ្រាន់តែដឹងថា នាងនិង សង្សាររបស់គាត់ស្រលាញ់ គ្នាទៅគឺគ្រប់គ្រាន់ហើយ ។ គួររំលឹកឲ្យដឹងថា លោក Liu ដែលជាមិត្តប្រុស រ​បស់នាង គាត់មានប្រពន្ធរួចហើយ តែគ្មានរឿងអ្វី កើតឡើងទេ ពីព្រោះគាត់ និងប្រពន្ធ របស់បុរសម្នាក់នោះ​ បានលែងលះគ្នា កាលពីឆ្នាំមុនរួចទៅហើយ ។ 



Xiao Yun បានប្រាប់អ្នកកាសែតថា លោក Liu នឹងរៀបការជាមួយនាង ទោះជាយ៉ាងណា នាងបានមានការជឿ នឹងទទ្ទឹងចាំ ពេលវេលា Around Spring Festival នៅក្នុងឆ្នាំនេះ ស្រាប់តែភ្លាមៗនោះ លោក Liu បែរជាមិន​ គោរពពាក្យសន្យា របស់គាត់ ពេលនោះស្រាប់តែធ្វើឲ្យនាង មានការឈឺចាប់ យ៉ាងខ្លាំងហើយក៍ គំរាមប្រាប់លោក Liu ថា នាងនឹងសម្លាប់ខ្លួន ដែលលោតចូល ទៅក្នុងទឹកទន្លេ ប៉ុន្តែលោក Liu ហាក់បីដូចជាមិនអើពើ ទាល់តែសោះ រហូតដល់ នាងសម្រេចចិត្តទៅមាត់ទន្លេ នាងបានព្យាយាមស្រែកហៅ លោក Liu ជាលើកចុងក្រោយ ប៉ុន្តែគ្មានចម្លើយរបស់ លោកទាល់តែសោះ ។


បន្ទាប់ពីបាន លឺ រឿងរបស់អ្នកទាំង ២ នេះហើយ ប៉ូលីសបានបើក ការស៊ើបអង្កេត យ៉ាងម៉ត់ចត់ ហើយបាននិយាយថា បុរសម្នាក់នោះ មិនមែនមានវ័យ ៥០ ឆ្នាំទេ ប៉ុន្តែគាត់មា​នវ័យ ដល់ទៅ ៦៩ ឆ្នាំឯណោះ ។

ទីបំផុតប៉ូលីសអាចទាក់ទង ទៅលោក Liu ហើយលោកបាននិយាយថា លោកមិនបាន ប៉ុនប៉ងធ្វើអត្តឃាត Xiao Yun ទេ ប៉ុន្តែ លោកគ្រាន់តែចង់បោកយកលុយ របស់នាងតែប៉ុណ្ណោះ ពីព្រោះ លោកមិនចូលចិត្តនាង តាំងពីដើមម៉្លេះ ប៉ុន្តែគាត់ចេះតែបានជួបនាង​ ម្តងហើយម្តងទៀត ៕​




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shanghaiist