ប្លែកៗ ៖ បុរសម្នាក់ដែលមានទេពកោសល្យ បានក្លាយទៅជាជនល្បីល្បាញ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដោយបានប៉ាក់របស់លក់នៅលើផ្លូវ Changsha ហើយដោយ ការប៉ាក់នោះគ្មានជំនួយពីដៃ និង ម្រាមដៃនោះទេ ។
បើយោងតាមគេហទំព័រ NetEase reports គួររំលឹកឲ្យដឹងថា កាលពីពេលដែលគាត់ មានអាយុទើបតែ ៥ឆ្នាំ Xiaolou បានកាត់ដៃរបស់គាត់ បន្ទាប់ពីត្រូវបានឆក់ ដោយកម្លាំងអគ្គីសនីដែលមានតង់ស្យុងខ្ពស់ បន្ទាប់ពីទទួលរងនូវ គ្រោះថ្នាក់គាត់បានបាត់បង់ ទំនុកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរយៈ ពេលយ៉ាងយូរបានកន្លងផុតទៅ គាត់បានរៀនម្តងបន្តិចៗពីរបៀបប្រើជើងរបស់គាត់ ធ្វើរឿងសាមញ្ញ ដូចជាការ ស្លៀកពាក់ដោយខ្លួនឯង និងការបរិភោគ អាហារជាដើម ។
នៅអាយុ ២១ ឆ្នាំជិវិតរបស់គាត់ត្រូវបានផ្លាស់ប្តូរ នៅពេលដែលគាត់បានចាប់អារម្មណ៍ជាមួយនឹងការដេរប៉ាក់ បន្ទាប់ពីគាត់បានមើលឃើញអ្នកជិតខាងធ្វើការ ។
គាត់ទទួលបានមេរៀនពីអ្នកជិតខាងរបស់គាត់ នឹងបានទិញសំភារៈ ខ្លះៗ សម្រាប់ខ្លួនគាត់ដើម្បីអនុវត្តន៍នៅផ្ទះ ។
ដូចដែលអ្នកអាចស្រមៃថា ការងារដេរប៉ាក់ ពិតជាលំបាក លើកដំបូង ។ ម្រាមជើងរបស់ Xiaolou ប្រៀបបានដូចជាខ្នើយប៉ាក់ដែលសុះទៅដោយស្នាមម្ជុល ខណៈដែលជើងរបស់គាត់ព្យាយាមជាខ្លាំង ក្នុងការ គ្រប់គ្រងម្ជុលដេរប៉ាក់។
ពេលនេះ គាត់មានអាយុ ២៤ ឆ្នាំ គាត់បានចេញទៅខាងក្រៅ និងបានកំណត់ដាក់លក់ស្នាដៃរបស់លោក នៅតាមបណ្តាទីក្រុងធំៗ នៅទូទាំងប្រទេសចិន។ វាជាលើកដំបូងរបស់លោក គឺបានលក់ នៅទីក្រុងសៀងហៃ ។ លោកមានអតិថិជន ដែលមានទឹកចិត្តល្អម្នាក់ បានទិញ ផលិតផលរបស់គាត់ ដែលឲ្យតម្លៃក្នុងមួយ ដល់ទៅ ១០០០ yuan ។ ថ្ងៃ payday បានជំរុញគាត់ ឲ្យគាត់កាន់តែមានទឹកចិត្តសម្រាប់បន្ត ការងាររបស់គាត់ តទៅមុខទៀត ។
នៅក្នុងកំឡុងពេលដ៍ខ្លីនេះ Xiaolou សង្ឈឹមថាគាត់អាចនឹង មានលុយគ្រប់គ្រាន់ដើម្បីទិញ ម៉ាសុីនបោកខោអាវ ឲ្យម៉ាក់របស់គាត់បាន ។ នៅក្នុងរយៈពេលដ៍វែងឆ្ងាយនេះ គាត់ចង់បានមិត្តមានបំណង ចង់ស្វែងរកមិត្តស្រីម្នាក់ នឹងសហការ ក្នុងការប្រកបមុខរបបផ្ទាល់ខ្លួនបាន ។
ខណៈពេលដែលយើងស្ទើរតែមិនអាចដើរ អោយត្រង់ផ្លូវ ប៉ុន្មានឆ្នាំមកនេះ យើងបានឃើញមនុស្សមួយចំនួន ដែលអាចធ្វើអ្វីដែល មិនគួរឲ្យជឿ បានតែជាមួយជើងរបស់ពួកគេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist