CamNews

តារា 

ឆយី ឆួលចុងច្រមុះ នឹងអ្នកខ្ចីលុយ មិនសង ហើយធ្វើចរិតឡូយ

ភ្នំពេញ៖ តារាសម្តែង និងជាតារាចម្រៀងធ្មេញជំពើស អ្នកនាង ឆយី ថ្មីៗនេះបានបញ្ចេញប្រតិកម្មខឹងខ្លាំងៗ នៅលើបណ្តាញសង្គម Facebook របស់នាង ខណៈដែលមាននារីស្គាល់គ្នា ជាមួយនាងម្នាក់បាន ជំពាក់លុយអស់ពេលជាច្រើនខែហើយមិនអើពើ គិតគូរសងប្រាក់ ហើយថែមទាំងយកលេស និយាយកុហកបោកប្រាស់មិនឈប់ តែខ្លួនជាកូនបំណុលវិញ បែរជាបញ្ចេញភាពហ៊ឺហា ស៊ីវិល័យមិនក្រែងចិត្តនាងទាល់តែសោះ ។

តាមរយៈសារដែលត្រូវបាន អ្នកនាង ឆយី សរសេរបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួននោះ បានលើកឡើងថា « ខ្ញុំចង់និយាយថា នាងជំពាក់លុយខ្ញុំ ១០០០ដុល្លារ រយៈពេល២ខែហើយ ដែលនាងមិនទាន់សងខ្ញុំវិញ សុំខ្ញុំរយៈពេលមួយអាទិត្យ ខ្ញុំឲ្យនាងមួយអាទិត្យ សុំខ្ញុំ២អាទិត្យ ខ្ញុំឲ្យនាងដល់ទៅ៣អាទិត្យ សុំខ្ញុំសងតែ៥០០ដុល្លារ ខ្ញុំឲ្យនាងទៀត សុខចិត្តចោល ៥០០ដុល្លារ ដោយគិតថានាងនឹង រហាមពេក ព្រោះជិះសុទ្ធតែឡានល្អ ប្រើទូរស័ព្ទ iphone6 ឆ្លើយមកវិញថាអត់លុយ សុំសងមួយខែ៥០ដុល្លារ... បើខ្ញុំជានាងវិញ ខ្ញុំសុខចិត្តលក់ឡាន ឬលក់ អាទូរស័ព្ទហ្នឹងសងគេបាត់ហើយ អត់ថោកទាបនឹងលុយប៉ុនហ្នឹងទេថ្ងៃនេះ ខ្ញុំអត់បញ្ចេញឈ្មោះ ឬរូបនាងទេ តែថ្ងៃក្រោយខ្ញុំមិនប្រាដកទេ... ព្រោះនាងវាឡួយពេកសុខចិត្តថោក នឹងលុយប៉ុនហ្នឹង... ជួយ share ផង ដើម្បីឲ្យវាបានឃើញ... បើចង់លក់មុខនឹងលុយប៉ុណ្ណឹងបានតា ខ្ញុំជូនបានតាមសំណើ..." ។

ជាមួយគ្នានេះ អ្នកនាង ឆយី បានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា " ខ្ញុំស្គាល់គ្នាជាមួយនាងយូរមកហើយ តែថ្មីៗនេះនាងក៏បានពឹង សុំខ្ចីលុយខ្ញុំ ចំនួន១០០០ដុល្លារ ដោយសន្យាសងវិញ ប៉ុន្តែបើគិតរហូតមកទល់ពេលនេះ មានរយៈពេល២ខែហើយ ដែលនាងនៅមិនព្រម សងវិញឡើយ ។ ពិសេសថែមទាំង តែងយកលេសមកនិយាយកុហក រហូតនៅពេលទាក់ទងទៅនាងម្តងៗ ។

តារាសម្តែង និយមសមស្លៀកពាក់សិចស៊ីកូនមួយ អ្នកនាង ឆយី បានបញ្ជាក់ថា បុគ្គលដែលខ្ចីនិងជំពាក់លុយនាង មិនព្រមសងវិញនោះ ពុំមែនជាអ្នកនៅក្នុងរង្វង់សិល្បៈនោះទេ។ ម្យ៉ាងបើគេនៅតែព្រងើយបែបនេះទៀត នាងមិនបាច់ធ្វើតាមផ្លូវច្បាប់ទេ គឺនឹងផុសបង្ហោះរូបថត នារីម្នាក់នេះ ឲ្យមហាជនបានឃើញជាសាធារណៈ នូវគំនិតបែបថោកៗរបស់បុគ្គលម្នាក់នេះ តែទោះជាយ៉ាងណា នាងមិនទាន់មាន គម្រោងថាចាត់ការទៅតាមផ្លូវច្បាប់ទេ រង់ចាំមើលភាគីអ្នកជំពាក់សិន ម្យ៉ាងលុយត្រឹមតែប៉ុណ្ណឹងមិនចង់ប្តឹងទេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chor yi Star news local news