CamNews

ម៉ូដែល 

នាឡិកាដាំពេជ្រ ​តម្លៃជាងពីរសែនដុល្លារ​ ជា​អំណោយ​ប្រណិត​សម្រាប់​មិត្ត​ស្រី​​អ្នក

ប្រសិន​អ្នក​មាន​បំណង​ចង់ជូន​កាដូ​មាន​តម្លៃ    ដែល​អាច​ឱ្យ​ចងចាំ​បាន​គ្រប់​ពេល​វេលា​ដល់​មិត្ត​ស្រី
ក្នុងថ្ងៃ​ខួប​កំណើត ហេតុ​អ្វី​ក៏​មិន​ជ្រើស​រើស​យក​កាដូដែល​អាច​វាស់​វែង​ពេល​វេលា​បាន ព្រោះថា
នាឡិកា​ពិសេស គឺ​ជា​មិត្ត​រួមដំណើរ​ដែល​មិន​អាច​ខ្វះ​បានសម្រាប់​​បណ្ដា​នារី​ថ្លៃ​ថ្នូ ទាន់​សម័យ​ និង​
ទាក់​ទាញ។


ដើម្បី​ប្រើ​ប្រាស់​នាឡិកា​ជាអំណោយ​ដល់​មិត្ត​ស្រី​ក្នុងថ្ងៃ​ពិសេស អ្នក​គួរ​តែ​ជ្រើស​រើស​នាឡិកា​
ដែល​មាន​លក្ខណៈ​ថ្លៃ​ថ្នូ និង​ប្រើ​បាន​យូរ​អង្វែង ដូច្នេះ Montblanc Pétales de Rose ពិត​ជា​ម៉ូដែល​​
នាឡិកា​ដ៏​ស័ក្ដិ​សម​សម្រាប់​ក្លាយ​ជា​អំណោយ​របស់​អ្នក​។


ស្ថិតនៅ​ក្នុង​កម្រងផលិត​ផល Collection Princesse Grace de Monaco នាឡិកា Montblanc
Pétales de Rose គឺ​ជាកំពូល​ស្នាដៃ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​រវាង​វិស័យ​ផលិតគ្រឿង​អលង្ការ​
និង​ នាឡិកា លំដាប់​ប្រណិត​។ នាឡិកានេះ​ ត្រូវ​បាន​ធ្វើ​ឡើង​អំពី​មាស​.ស ១៨​ការ៉ាត ជាមួយ​
និង​ពេជ្រ​ជិត ៨,៨​ការ៉ាត។


ផ្ទៃ​ខាង​លើ​របស់​លេខ​នាឡិកា ត្រូវ​បាន​ធ្វើ​ឡើង​អំពី​សម្បក​គ្រាប់​គុជ​ខ្យង និង​ពេជ្រ។ ​ទ្រនិច​
នាឡិកា​ ក៏​មាន​ដាំ​ពេជ្រ​ផងដែរ ចំណែក​ខ្សែ​នាឡិកា ត្រូវ​បាន​រចនាឡើង​ដូច​ទៅនឹង​ផ្កា​កុលាប​​
ពេជ្រ​ ប្រកប​ដោយ​ភាព​ទាក់​ទាញ​បំផុត។


នាឡិកា Pétales de Rose ថ្វី​បើ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មាន​ដាំ​ពេជ្រ​ និង​មាស​.ស ប៉ុន្ដែ​តម្លៃ​
របស់វា មិន​លើស​ពី ២៤១,២០០ ដុល្លារ​អាមេរិក(មិន​ទាន់​គិត​ពន្ធ) នោះទេ។

 ដោយ ៖ តារា
ប្រភព ៖ NS