ព័ត៌មានអន្តរជាតិ ៖ ជាការពិត ក្រោយពីបានដាន អស់រយៈពេលជាង ៩០ ម៉ោងក្រោយ បន្ទាប់ពី មានករណីបាត់យន្តហោះ ម៉ាឡេស៊ី អាជ្ញាធរ បានសម្រេច ពង្រីកវិសាលភាព ក្នុងការ រុករកយន្ត ហោះដែលបានបាត់ខាងលើ ពោល ពង្រីក វិសាលភាព ទាំងក្នុងទឹក និង លើគោក នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អឺរ៉ូញូវ ។
ប្រភពបន្តអោយដឹងថា អាជ្ញាធរ បានសរភាពអោយដឹងថា ពួកគេពិតជាមានការលំបាកជាខ្លាំង ក្នុងការតាមដាន រុករក លើកនេះ ជាមួយនឹង វិសាលភាព ដែនទឹក រាប់រយ គីឡូម៉ែត្រ អមទៅ ដោយការរំលឹកទ្រឹស្តី នៃការបាត់ខ្លួន ខាងលើ ទាក់ទិន ទៅនឹង គន្លងផ្លូវរថរបស់វា ជាច្រើនប្រភព
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹង មកទល់នឹងពេលបច្ចុប្បន្នភាព ខណៈមានការ រុករកនៅឯ ដែនសមុទ្រ ប្រទេសវៀតណាម ទីកន្លែង ដែលគេបានសង្ស័យថាធ្លាក់ហើយនោះ អាជ្ញាធរបាន សម្រេចធ្វើការរុករក ជាបន្តនៅឯឈូង សមុទ្រប្រទេសថៃ ខណៈរដ្ឋាភិបាល ប្រទេស ម៉ាឡេស៊ី បានសម្រេចធ្វើការ រុករក នៅជិត រដ្ឋ ម៉ាឡាកា ប្រទេស របស់ខ្លួន ស្របពេលដែល រ៉ាដា យោធា ធ្លាប់បានចាប់ជាប់ ពីដំណើរការហោះ យន្តហោះ ដែលបានបាត់ខាងលើ ។
លោក Hishammuddin Hussein រដ្ឋមន្រ្តីក្រសួង សាធារណៈការណ៍ អោយដឹងថា វាអាចជាករណី ការតាមដាន រុករក ធំជាងគេបង្អស់ ក្នុងប្រតិបត្តិការ រុករកកន្លងមក ពីព្រោះថា ពួកយើងត្រូវតែ ឃ្លាំមើល និង គ្រប់ដណ្តប់ ទៅលើវិសាលភាព ដែនទឹក ដ៏ធំល្វើងល្វើយ ។
ខណៈប្រតិបត្តិការ រុករក ឈានចូលដល់ថ្ងៃទី ៤ ហើយនោះ បណ្តាក្រុមគ្រួសារ ដែលត្រូវជាសាច់ ញាត្តិក្រុមអ្នកដំណើរ ទាំង ២៣៩ នាក់ បាត់ខ្លួននោះ កំពុងតែមានការរង់ចាំ យ៉ាងអន្ទះសាជាខ្លាំង អមទៅដោយភាពភ័យព្រួយ ដូចគ្នាដែរ ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ