CamNews

ភាពយន្ត 

រឿង ”ផ្កាសួគ៍និងឆ្កែវត្ត ឬ Jazz The Dog” នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ថ្ងៃទី ០១ ខែកុម្ភៈ

កំសាន្ត ៖ បើអាចត្រលប់ទៅអតីតកាលវិញបានតើយើងនឹងធ្វើអ្វីមុនគេ? ទស្សនិកជនប្រហែលជានៅចាំលោក Jazz ​Chuanchuen ដែលគាត់ធ្លាប់សម្តែងក្នុងរឿង “The Joking Jazz 4G” និង “Thailand Only​” ។ អ្នកណាៗក៏ដឹងថា រឿងលោកនីមួយៗទាំងតែនាំសេចក្តីរីករាយ លាយលំនិងកំប្លែង ហើយលោកក៏បានបាត់មុខមួយរយះបន្ទាប់ពី រឿង “Thailand Only”ដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងខ្លាំងទាំងក្មេង ទាំងចាស់ តែពេលនេះលោកបានវិលត្រលប់មកវិញជាមួយនឹងការផ្លាស់ប្តូរថ្មីក្នុង រឿង ”ផ្កាសួគ៍ និង ឆ្កែវត្ត” ។

នៅក្នុងសាច់រឿងនេះ នឹងនាំទស្សនីយន៍ភាពថ្មីភ្នែកដោយលោកដើរតួរជា mah ដែលតែងតែមានក្តីស្រមៃក្លាយជាកវីដ៏ឆ្នើមម្នាក់ ប៉ុន្តែគាត់បែរជាទៅធ្វើការជាអ្នករត់តុទៅវិញ។ នៅថ្ងៃមួយគាត់បានយល់ព្រមអោយមិត្តភ័ក្ភជិតដិតរបស់លោក ដែលបើកហាងកែសម្ភស្ស ជួយកែប្រែមុខមាត់ថ្មីអោយលោក ដើម្បីមានមុខមាត់ដូចជា តួកូរ៉េដែលកំពុងតែពេញនិយម ។

តែមុខមាត់ថ្មីរបស់លោកបានធ្វើអោយលោកស្អប់មុខខ្លួនឯងខ្លាំងជាងមុនទៅទៀត ហើយក៏ចង់ត្រលប់ទៅអតីតកាលដើម្បីកែប្រែកំហុសរបស់លោកដែលបានធ្វើអោយមិត្តស្រីរបស់លោកស្លាប់ និងដើម្បីកែប្រែមុខមាត់របស់លោកផងដែរ។ ចង់ដឹងថា តើលោកអាចត្រលប់ទៅជួយសង្រ្គោះមិត្តស្រីរបស់លោក និងស្រោចស្រង់មុខមាត់របស់លោកវិញបានដែររឺទេ កុំភ្លេចរង់ចាំទស្សនា រឿង “ផ្កាសួគ៍ និង ឆ្កែវត្ត” នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅ ថ្ងៃទី ០១ ខែ កុម្ភៈ ២០១៨ ឆាប់ៗនេះហើយ ។​

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕




ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article