CamNews

ប្លែកៗ 

គ្រូម្នាក់បានព្យាយាមចាប់រំលោភ សិស្សនិស្សិតស្រី នៅកណ្តាលសាកលវិទ្យាល័យ ទាំងថ្ងែស្រស់ៗ

ប្លែកៗ ៖ មានរូបភាពមួយចំនួនដែលត្រូវបានបង្ហាញនៅលើ អនឡាញ អំពីរឿង លោកគ្រូម្នាក់នៅ Guangxi នៅកណ្តាលសាលា ដោយខ្លួនទទេ ហើយលោកគ្រូម្នាក់នោះ កំពុងព្យាយាមចាប់រំលោភ សិស្សស្រី នៅលើបរិវេណសាលា នៅរសៀលថ្ងៃចន្ទ ខណៈពេល episode នៃ  "temporary insanity " ។​

ដោយយោងតាមការរាយការណ៍ពី បណ្តាុយអនឡាញ រឿងនេះកើតឡើង យ៉ាងទាំងថ្ងៃស្រស់ៗ នៅចំពោះមុខ គ្រូនឹង សិស្សជាច្រើន ។ បុរសដែលមានអាយុ ៣០ ឆ្នាំរូបនេះបាន គេសង្ស័យថា ជាមនុស្សកាមអារម្មណ៍ ដែលមានគំរោង ធ្វើរឿងអត់បានការ ពី ២ ទី ៣ ដងទៅហើយ ។ 



ចំពោះសេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាល នៅក្នុងស្រុកបាននិយាយថា បុរសម្នាក់នេះគឺ មានឈ្មោះថា Huo ហើយធ្វើជាអ្នកចាត់ចែងរដ្ឋបាលនៅ Taiping Middle School គាត់ត្រូវបានគ្រូពេទ្យ វិនិឆ្ឆ័យថា  គាត់មានជំងឺខាងផ្នែកខួរក្បាល កាលពីឆ្នាំ ២០១១ ទោះបីជាយ៉ាងណាក៍ដោយ កាលពី ២ ឆ្នាំកន្លងមុន គាត់បានពិចារណា ក្នុងការទទួលយកការព្យាបាលនោះ ។ 

បន្ទាប់ពីការព្យាបាលរបស់គាត់  សាលាបានរៀបចំឲ្យ គាត់ទៅ ធ្វើការតែ នៅមន្ទីរពិសោធន៍ សាលានេះ ជំនួស នៅក្នុងការបង្រៀន និងការ ទំនាក់ទំនងដោយផ្ទាល់ ជាមួយសិស្ស ។ សម្រាប់ រយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ Huo បានបង្ហាញពីរោគសញ្ញានៃជំងឺ ផ្លូវចិត្ត របស់គាត់ និងត្រូវបាន ចាត់ទុកថា វាជារឿងដែលមានគ្រោះថ្នាក់ ដល់សិស្សនិស្សិត ។

ប៉ូលីសបាន បើកការស៊ើបអង្កេត អំពីរឿងនេះ ហើយបាននិយាយថា ក្មេងស្រីនេះមិនត្រូវបាន ប៉ះពាល់ដល់ រាងកាយ នៅក្នុងរឿងនេះទេ ខណៈពេលដែល Huo  ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ដោយក្រុមគ្រួសាររបស់គាត់។




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shanghaiist 


Tags: Huo shanghai Taiping Middle School Guangxi