CamNews

តារា 

Mark prin ប្រតិកម្មជាមួយម្ចាស់គណនី IG ម្នាក់យ៉ាងខ្លាំង ក្រោយប្រមាថមើលងាយស្នេហាជាមួយ Kimberly

តារាថៃ ៖ លោក Mark prin ដែលជាមិត្តប្រុសរបស់នាង Kimberly មានប្រតិកម្មយ៉ាងខ្លាំង ក្រោយពីមានអ្នកបង្កើតគណនី Instagram មួយដោយដាក់ឈ្មោះថា "marklovekimfake" ពាក្យនេះមានន័យថា (Mark និង Kim គឺស្រលាញ់គ្នាបែបក្លែងក្លាយ) ប៉ុន្តែការពិតអ្នកទាំង ២ ពិតជាស្រលាញ់គ្នាយ៉ាងពិតប្រាកដមែន ។

គួរបញ្ជាក់ឲ្យដឹងថា នាង Kimberly និង Mark prin បានដឹកដៃគ្នាទៅលេងប្រទេសជប៉ុន ហើយពេលដែលទៅជប៉ុនដំបូងៗ អ្នកទាំង ២ មិនបានបង្ហោះរូបជាមួយគ្នាទេ ទើបធ្វើឲ្យក្រុមអ្នកគាំទ្រ មានការសង្ស័យថា គូស្នេហ៍មួយគូនេះ បានបែកគ្នា ។ ប៉ុន្តែវាគ្រាន់តែជាការយល់ឃើញរបស់ Fan តែប៉ុណ្ណោះ ។ ក្រោយពីផ្ទុះព័ត៌មានដ៍អាក្រក់នេះមក អ្នកទាំង ២ សម្រេចចិត្តបង្ហោះរូបជាមួយគ្នាដូចដើម ដើម្បីបញ្ចប់ពាក្យចចាមអារមទាំងអស់នេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា ក្រោយពីបានបញ្ចប់រឿងយល់ច្រលំនេះហើយ ស្រាប់តែចូលមកដល់រឿងមួយទៀត កាលពីថ្ងៃទី ៥ ខែកញ្ញានេះ មានអ្នកបង្កើតគណនី Instagram មួយដោយដាក់ឈ្មោះថា "marklovekimfake" ធ្វើឲ្យលោក  Mark prin មានប្រតិកម្មយ៉ាងខ្លាំង ហើយចេញមុខបដិសេធថា រឿងដែល Fan និយាយថា គាត់និង Kimberly ស្រលាញ់គ្នាគ្រាន់តែជាការសម្តែង វាមិនមែនជាការពិតទេ ហើយនៅពេលដែលអ្នកគាំទ្រនិយាយបែបនេះ ហាក់បីដូចជា ក្រោយប្រមាថមើលងាយស្នេហាជាមួយ Kimberly យ៉ាងខ្លាំង ។ ហើយអ្វីដែលពិតប្រាកដមែននោះគឺ Mark និងនាង Kimberly ពិតជាស្រលាញ់គ្នាខ្លាំងណាស់ ៕




 

ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Mark prin