(កាណាដា)៖ បុរសម្នាក់ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យចិត្តសាស្ត្របន្ទាប់ពីគេព្យាយា មបើកទ្វារយន្តហោះកំពុងពេលកំពុងធ្វើដំណើរចាកចេញពីអាល្លឺម៉ង់ឆ្ពោះទៅកាណាដា។
ជើងហោះហើរ Lufthansa លេខ LH476 បានចាកចេញពីទីក្រុង Munich ឆ្ពោះទៅទីក្រុង Vancouver តែក៏បង្វែរទិសទៅ Hamburg ដើម្បីដាក់បុរសបង្កហេតុឲ្យចូលមន្ទីរពេទ្យពិនិត្យសុខភាពខាងផ្លូវចិត្តតែពុំមានការចោទប្រកាន់រូបគេទេ។
អ្នកដំណើរលើយន្តហោះបានប្រាប់ប៉ូលីសថា បុរសដែលមិនស្គាល់អត្តសញ្ញាណរូបនេះបានអង្គុយនៅកៅអីខាងក្រោយក៏ស្រាប់តែមានអាការៈប្លែកៗរួចគេក៏ព្យាយាម បើកទ្វារអាសន្នលើយន្តហោះដោយសារតែចង់ជក់បារីប៉ុណ្ណោះធ្វើឲ្យពួកគេភ័យមិនស្ទើរ ប៉ុន្តែក៏មានការរារាំងរហូតដល់យន្តហោះមកចុះចតនៅ Hamburg ដើម្បីឲ្យសមត្ថកិច្ចនាំយកបុរសនោះទៅព្យាបាលរោគផ្លូវចិត្តទើបបន្តឆ្ពោះទៅកាន់គោល ដៅរយៈពេល៣ម៉ោងក្រោយមក។
រូបភាពតំណាង
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង