ព័ត៍មានកំសាន្ត ៖ INFINITE ក្រុមតារាចម្រៀង Kpop បុរសដែលមានសមាជិក ៧នាក់នោះ បានប្រកាស អោយដឹងពីកម្ម វិធីប្រគុំតន្រ្តីលក្ខណៈពិភពលោករបស់ខ្លួន "One Great Step" ដែលគ្រោងនឹងប្រគុំឡើងនៅតាមបណ្តា ទីក្រុង ចំនួន ១៧ មកពីជុំវិញ ៤ ទ្វីប លើសាកលោក ។
ក្រុមនេះបានចេញបទជាភាសាកូរ៉េ និង ជប៉ុន។ ពួកគេធ្វើដំណើរជាមួយនិងវីដេអូមួយរបស់ពួកគេ ដែលដាក់ឈ្មោះប្រគុំតន្រ្តីរបស់ខ្លួន អាល់ប៉ុមចម្រៀង និង EP។ ការចេញផ្សាយជាសមាជិកនីមួយៗបានទទួលការស្លៀកពាក់យ៉ាងសមរម្យ។,
គួរបញ្ជាក់ថា ក្រុមនេះ បានចេញផ្សាយវីដេអូចម្រៀងកាលពីពេលកន្លងទៅ ជាភាសាកូរ៉េ និងជប៉ុន ដែលជាវីដេអូបទចម្រៀងនិយាយពីការប្រគុំតន្រ្តីរបស់ពួកគេកាលពីអតីតកាលក៏ដូចជាការចេញផ្សាយ EP និងអាល់ប៊ុមជាដើម ក្នុងនោះ គេអាចមើលឃើញថា សមាជិកម្នាក់ៗ ស្ថិតនៅក្នុងឈុតសម្លៀក បំពាក់សមរម្យ ។
INFINITE និងមកដល់ឆាប់ៗជាមួយគ្នានៅក្នុងសំម្លៀកបំពាក់ទាន់សម័យ ខណៈ ដំណើរទស្សនកិច្ចដ៍អស្ចារ្យដែលមានឈ្មោះថា "One Great Step" នេះត្រូវបានប្រកាស។ តាមរយៈការលើកឡើងនាចុងបញ្ចប់នៃវីដេអូ អោយដឹងថា ទីក្រុងចំនួន ១៧ INFINITE នឹងធ្វើការប្រគុំតន្រ្តី World Tour របស់ខ្លួន ក្នុងនោះ រួមមានដូចជា ៖ New York and Los Angeles ក៏ដូចជានៅតំបន់អាស៊ី Asia (Seoul, Toyko, Kuala Lumpur), Europe (London, Paris) និង South America (Lima) ។ ព័ត៌មានលម្អិត ទីតាំងក៏ដូចជាកាលបរិច្ឆេទនៃការសម្តែងនៅលើទឹកដីសហរដ្ឋអាមេរិក ពុំទាន់បានចេញផ្សាយនៅឡើយទេ។
គួរបញ្ជាក់ថា ការប្រគុំតន្រ្តីអន្តរជាតិ លក្ខណៈពិភពលោក ពីសំណាក់ក្រុម Infinite លើកនេះ គឺជាព័ត៌មានដ៏អស្ចារ្យមួយសម្រាប់ក្រុម Kpop មួយក្រុមនេះដែលខ្លួនមានសមត្ថភាពកំពូលឈានទៅប្រគុំតន្រ្តីអន្តរជាតិ ខណៈក្រុម Kpop បុរស កូរ៉េខាងត្បូង BIGBANG, 2PM និង TVXQ ធ្លាប់បានសម្តែងរួចទៅហើយ នៅទឹកដីសហរដ្ឋអាមេរិក ។ គួររំឮកថា Man In Love គឺជាបទចម្រៀងកំពូល ពី Infinite ដែលជាប់លេខ ៨ នៅ ក្នុងតារាងបទចម្រៀង Kpop ល្បីៗបំផុតទាំង ១០០ "K-Pop Hot 100" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ billboard