CamNews

តារា 

GDragon ពី BIGBANG ទទួលរងការរិះគន់យ៉ាងចាស់ដែលពីរឿងកែសម្ផស្ស

ព័ត៌មានកំសាន្ត ៖ នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្មីៗនេះ G-Dragon ពី BIGBANG បានពិភាក្សាគ្នាអំពី ការធ្វើជា គំរូសម្រាប់ យីហោ កែសម្ផស្សមួយ ស្របពេលដែលបានកត់សម្គាល់ឃើញថា នៅពេលជ្រើសរើស G-Dragon ធ្វើជា គំរូសម្រាប់ យីហោ កែសម្ផស្សនោះ  គាត់ពិតជាមានភាពរីករាយក្រៃលែង ហើយលោកក៍មិនច្បាស់ទេ ថាតើហេតុអ្វីបានជា គាត់ត្រូវបានគេជ្រើសរើសនោះទេ។

ជាជាងការផ្តោតទៅលើ អ្វីដែលលោកបាននិយាយ ទោះជាយ៉ាងណា ប្រជាជនបានផ្តោតជាសំខាន់ទៅលើទម្រង់មុខ តារាចម្រៀង ផលិតកម្ម YG Entertainment ដែលមានមនុស្សជាច្រើន កត់សម្គាល់ថា ទម្រង់មុខរបស់គាត់ហាក់បីដូចជាមានភាព ចម្លែក អំឡុងពេល Broadcast ។ 




ជាការពិតណាស់ បន្ទាប់ពីបានឃើញមុខរបស់ G-Dragon អំឡុងពេល Broadcast ប្រជាជន ជាច្រើនបាន ចោទប្រកាន់ថា តារាចម្រៀងរូបនេះ ដោយនិយាយថា មុខរបស់គាត់ត្រូវបានកែសម្ផស្ស ហើយដោយអ្នកខ្លះបាន អះអាងថា ផ្ទៃមុខរបស់គាត់គឺទើបតែបានផ្លាស់ប្តូរថ្មីនេះផងដែរ។




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: G-Dragon BIGBANG