(ភ្នំពេញ)៖ បន្ទាប់ពីកញ្ញា យ៉ុង ចាន់សុធាវី បានចេញវីដេអូ បកស្រាយក្នុងករណីនាងបាត់ខ្លួននៅលើ ទឹកដីអាមេរិក ដើម្បីកុំឲ្យមហាជន ក៏ដូចជាក្រុមគ្រួសារព្រួយបារម្ភរួចមក លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ក៏បានសម្រេចចិត្តបញ្ចេញវីដេអូឆ្លងឆ្លើយ ទៅលើកញ្ញា យ៉ុង ចាន់សុធាវី វិញ ខណៈដែលលោកបានប្រកាសប្រាប់ទស្សនិកជន អំឡុងពេលនាងបានត់ខ្លួន ដោយបាននិយាយថា យ៉ុង ចាន់សុធាវី គេចខ្លួន មិនចង់មកស្រុកខ្មែរវិញ ។
អមជាមួយវិដេអូនោះ លោក សុះ ម៉ាច បាននិយាយថា «ខ្ញុំគិតថាមិនចង់បកស្រាយតាម video clip ឆ្លើយឆ្លង ពាក់ព័ន្ធនឹងរឿងកញ្ញា យ៉ុង ចាន់សុធាវីទេ តែ ដោយថ្មីៗនេះ នាងបានបង្ហាញខ្លួនដោយភ្ជាប់ជាមួយនូវ video clip ដែលក្នុងនោះមានឈ្មោះខ្ញុំបាទផងដែរ ដូច្នេះសូមមិត្តមេត្តាទស្សនាហើយ ជួយពិចារណាផងចុះ! ខ្ញុំមិមចង់ឈឺក្បាលតទៅទៀត ជាមួយរឿងនេះទេ មិត្តភក្តិដែលផ្តល់ពត៌មាន ពីអាមេរិកច្បាស់ និងស្រុកខ្មែរក៏មិនចង់ពាក់ព័ន្ធដែរ !បើនាងវិលមកវិញហើយនោះ !ពួកគេខ្លះជាអ្នកប្រព្រឹត្តរឿង គ្រប់បែបយ៉ាងកំហុសតែងតែធ្លាក់មកសមាគមទាំងល្អ និងអាក្រក់!ពីថ្ងៃនេះទៅគូសថ្មចំណាំហើយ!!»។
សូមទស្សនាវីដេអូឃ្លីប នៃការបកស្រាយរបស់លោក សុះ ម៉ាច ដូចខាងក្រោមនេះ៖
ខ្ញុំគិតថាមិនចង់បកស្រាយតាមvideo clipឆ្លើយឆ្លង ពាក់ព័ន្ធនិងរឿងកញ្ញា យុងចាន់សុធាវីទេ តែ ដោយថ្មីៗនេះនាងបានបង្ហាញខ្លួនដោយភ្ជាប់ជាមួយនូវvideo clip ដែលក្នុងនោះមានឈ្មោះខ្ញុំបាទផងដែរ ដូច្នេះ សូមមិត្តមេត្តាទស្សនាហើយជួយពិចារណាផងចុះ!ខ្ញុំមិមចង់ឈឺក្បាលតទៅទៀតជាមួយរឿងនេះទេ មិត្តភ័ក្តិដែលផ្តល់ពត៌មានពីអាមេរិកច្បាស់និងស្រុកខ្មែរក៏មិនចង់ពាក់ព័ន្ធដែរ !បើនាងវិលមកវិញហើយនោះ!ពួកគេខ្លះជាអ្នកប្រព្រឹត្តរឿងគ្រប់បែបយ៉ាងកំហុសតែងតែធ្លាក់មកសមាគមទាំងល្អនិងអាក្រក់!ពីថ្ងៃនេះទៅគូសថ្មចំណាំហើយ!!
Posted by Sos Mach II on Tuesday, 12 January 2016
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី