ការប្រកួត World Cup បានចាប់ផ្តើម បិទពូលជាបណ្តើរៗហើយ ដែលយប់មិញនេះ ពូល C និង D បានបិទការប្រកួត ជាផ្លូវការហើយ ។
-Costa Rica 0-0 England (ពូល D)
នៅក្នុងការប្រកួតនេះ Costa Rica បានដឹងយ៉ាងច្បាស់ រួចទៅហើយថា ខ្លួននឹងទៅកាន់វគ្គបន្ត ជា មិនខានព្រោះថា ខ្លួនមាន ៦ ពិន្ទុនៅក្នុងដៃ រួចទៅហើយ ។ ចំណែកអង់គ្លេសវិញ គ្មានបានពិន្ទុអ្វី សោះឡើយ ដែលធ្វើអោយ ទស្សនិកជនរបស់ខ្លួន អន់ចិត្តយ៉ាងខ្លាំង ។ យ៉ាងណាមិញ គូនេះបាន ត្រឹមស្មើ ០ ទល់ ០ ។
-Italy 0-1 Uruguay (ពូល D)
ក្រុមទាំង ២ គឺជាក្រុម ស៊ីសាច់ហុតឈាម យ៉ាងខ្លាំងព្រោះថាពួកគេ មានពិន្ទុស្មើគ្នា ដូចនេះក្រុម ទាំង ២ ត្រូវការឈ្នះ រៀងៗខ្លួនដើម្បីឡើង ។ គួរអោយដឹង ផងដែរថា ការប្រកួតនេះ ពិតជាតាន តឹងខ្លាំងណាស់ ដែលមានទាំង កាតលឿងនិង កាតក្រហម ។ តែទីបំផុត Uruguay សំណាងជាង ស៊ុតបានមួយគ្រាប់ ដោយ Dodin ឈ្នះក្រុម Uruguay ត្រឹមនេះ ។
ដូចនេះក្រុម Costa Rica និង Uruguay ជាអ្នកបន្ត ទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ។
-Greece 2-1 Ivory Coast (ពូល C)
ក្រុមទាំង ២ នេះក៏ជាក្រុម ស៊ីសាច់ហុតឈាម ដូចជាក្រុម Italy និង Uruguay ផងដែរព្រោះថាក្រុម Greece មាន ១ ពិន្ទុក្នុងដៃប៉ុណ្ណោះ ចំណែកឯ Ivory Coast មានដល់ទៅ ៣ ពិន្ទុក្នុងដៃ ។ តែចង្រៃ អីក្រុម Greece ដែលមានតែ ១ ពិន្ទុមកឈ្នះលើ Ivory Coast ហើយក៏ទទួលបាន ៤ ពិន្ទុឡើងទៅ វគ្គ ១៦ ក្រុមចុងក្រោយនិងគេដែរ ។
-Japan 1-4 Colombia (ពូល C)
Colombia ដែលជាក្រុមខ្លាំង នៅក្នុងពូលប៉ះគ្នា ជាមួយ Japan នេះវាគ្រាន់តែ ការប្រកួតបង្គ្រប់កិច្ច ប៉ុណ្ណោះដោយសារតែ Colombia មាន ឈរនៅលេខ ១ ក្នុងតារាទៅហើយ ចំណែកឯ Japan នៅ បាត់តារាង ។ យ៉ាងណាមិញ Colombia ក៏បានយកឈ្នះ Japan ក្នុងលទ្ធផល 1-4 ផងដេរ ។
ដូចនេះ Colombia និង Greece ជាអ្នកឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយដែល Colombia នឹងប៉ះ Uruguay ចំណែក Greece នឹងប៉ះ Costa Rica ៕
ដោយ ៖ កុសល
ប្រភព ៖ livescore