(សិង្ហបុរី)៖ ការវាយប្រហារបានកើតឡើងនៅឯស្ពាន Westminster Bridge ស្ថិតនៅក្បែរសភាអង់គ្លេស កាលពីថ្ងៃពុធគឺជាស្រមោលអន្ទោលតាមប្រាណ រំលឹកយើងឱ្យកាន់តែច្បាស់ពីវត្តមាននៃការគំរាមកំហែង ដោយពួកភេរវករនៅទូទាំងពិភពលោក និងចាំបាច់បំផុតត្រូវមានការប្រុងប្រយ័ត្ន ដោយត្រៀមខ្លួនទុកមុន។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃសិង្ហបុរី លោក K Shanmugam ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
លោក K Shanmugam បានសរសេរនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «ការវាយប្រហារដ៏គួរឱ្យរន្ធត់ និងគិតទុកជាមុននេះគឺជាការវាយប្រហារចំបេះដូងប្រជាធិបតេយ្យ និងអាយុជីវិតប្រជាជនអង់គ្លេស ហើយយើងសូមបន់ស្រន់ជាមួយប្រជាជនអង់គ្លេស។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរយើងត្រូវតែមានការប្រុងប្រយ័ត្ន និងធ្វើការងាររួមគ្នាដើម្បីប្រឈមមុខនឹងការវាយប្រហាររបៀបនេះ ក៏ដូចជាប្រឆាំងនឹងអ្នកដែលចង់លួចសន្តិសុខ និងសន្តិភាពពីពួកយើង»។
គួរបញ្ជាក់ថាបើតាមប៉ូលិសអង់គ្លេស មនុស្ស០៤នាក់ ក្នុងនោះរួមមានប៉ូលិសម្នាក់ និងជនដៃដល់ បានស្លាប់នៅក្នុងការវាយប្រហារភេរវកម្មដោយកាំបិត និងបើករថយន្ដបំបុក ខណៈមនុស្ស៤០នាក់ផ្សេងទៀតបានរងរបួសនៅពីមុខរដ្ឋសភានៃចក្រភពលេខ១នៅអឺរ៉ុបនោះ៕
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............