ថៃ ៖ ដោយសាររឿង "បុព្វេសន្និវាស" ល្បីខ្លាំងរហូតមិនត្រឹមតែក្នុងស្រុកថៃ ទើបធ្វើឲ្យលោក Pope Thanawat ដែលជាតួឯកប្រុសក្នុងរឿងនេះ សុីថ្លៃខ្លួនដល់ទៅ ២៥០,០០០ ក្នុងមួយព្រឹត្តិការណ៍ដែលលោកបានចូលរួម ។ ដើមឡើយមានប្រភពមួយរបស់ប្រទេសថៃបានទម្លាយថា តម្លៃខ្លួនរបស់លោក Pope ត្រឹមតែ ១០,០០០ ទៅ ៣០,០០០ នោះទេ ចំពោះការចូលរួមព្រឹត្តិការណ៍ណាមួយ ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រក៏បានធ្វើការប្រៀបធៀបតម្លៃខ្លួនរបស់ តារាល្បីលោក Pope Thanawat ជាមួយនិងតារាជើងចាស់ នាង Aum Patchrapa ដោយសង្កេតឃើញថា នាងនៅតែទទួលបានលេខ ១ ដដែលនៅក្នុងពិភពសិល្បៈថៃ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Aum Patchrapa មានតម្លៃខ្លួនដល់ទៅ ៣៥០,០០០ ឯណោះ ក្នុងមួយព្រឹត្តិការណ៍ បើទោះបីជានាងមិនសូវជាសម្តែងរឿងប៉ុន្មានទេ ប៉ុន្តែតារាថៃរូបនេះ នៅតែមានឈ្មោះល្បី និងតម្លៃខ្លួនកប់ដដែល ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews