CamNews

គ្រោះថ្នាក់ 

ប្រហែសណាស់​! ទុកកូនស្រី​តូចៗ​ពីរនាក់ នៅចាំផ្ទះ​ មកវិញ​ភ្លើងឆេះ​ស្លាប់​កូន​ទាំងអស់

(ញូវយ៉ក)៖ ​ស្ត្រីជាម្តាយម្នាក់រស់នៅ ក្នុងទីក្រុងញូវយ៉ក​​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលនាងធ្វេសប្រហែស ទុកកូនតូចពីរនាក់ឲ្យនៅផ្ទះ ពេលខ្លួនមិននៅ បណ្តាលឲ្យក្មេងស្លាប់យ៉ាងអណោចអធ័ម ដោយសារអគ្គីភ័យ។

នាង Haya Konte អាយុ២៧ ឆ្នាំត្រូវប៉ូលិសចោទប្រកាន់ ពីបទមនុស្សឃាតដោយអចេតនា បន្ទាប់ពីរកឃើញថា នាងទុកកូនតូចៗអាយុទើបបានមួយឆ្នាំ ឈ្មោះ Adama Jabbie និងម្នាក់ទៀត អាយុទើបបានពីរឆ្នាំឈ្មោះ Jainabu Jabbie ឲ្យនៅផ្ទះតែឯង ដែលផ្ទះនាងស្ថិតនៅផ្លូវ 1368 Webster តំបន់ Butler Houses រួចហើយម្តាយនោះ ទៅកន្លែងបោកគក់ ស្រាប់តែធូប​ដែលដុតចោល ក្នុងផ្ទះបានធ្លាក់ឆាបឆេះ បង្កជាអណ្តាតភ្លើងសន្ធោសន្ធៅឡើង រហូតដល់ឆេះផ្ទះ និងក្មេងស្រីទាំងពីរបណ្តាលឲ្យស្លាប់​គួរឲ្យអាសូរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US Orlando Shooting Nightclub