រំលឹកដល់កញ្ញា ស៊ឹម ថៃណា អ្នកទាំងអស់គ្នាប្រហែលជាស្គាល់នាងហើយមើលទៅ នាងជាតារា
ចម្រៀងជើងចាស់មួយរូប ដែលប្រឡូកក្នុងវិស័យសិល្បះមកជាង ១០ ឆ្នាំមកហើយ។
ចុងក្រោយប៉ុន្មានជាង ១ ឆ្នាំមកនេះ នាងហាក់ដូចជាធ្លាក់កូដបន្តិចក្រោយពេលដែលលេចធ្លាយ
វីដេអូ រាំកន្រ្តាកបែបស្រើបស្រាលជាមួយប្រុសក្មេងម្នាក់ តែនាងបានចេញមុខមកបកស្រាយផង
ដែរថាជាប្អូនប្រុសរបស់នាងប៉ុណ្ណោះ។
មកដល់ពេលនេះនាងបានចេញពីផលិតកម្ម M ចំនួន ២ លើករួចមកហើយ។ សព្វថ្ងៃនេះនាងកំពុង
តែធ្វើដំណើរសម្ដែងនៅសហរដ្ឋអាមេរិក ដែលនឹងត្រូវត្រឡប់មកវិញក្នុងអំឡុងប្រមាណ ១ សប្ដាហ៍
ខាងមុខនេះ។ ការចេញសម្ដែងក្រៅប្រទេសលើកនេះក៏ជាការចេញសម្ដែងក្រៅប្រទេសលើកទី ១
របស់តារាដើមទ្រូងធំសាច់សខ្ចី នេះផងដែរ។
ក្នុងការចេញសម្ដែងក្រៅស្រុកលើកទី ១ របស់នាង នាងបានផ្ដល់បទសម្ភាសន៍ជាមួយគេហទំព័រ
ព័ត៌មានកំសាន្ត បរទេសមួយដែលនាងបានប្រាប់ថា «ខ្ញុំមិននឹកស្មានថា បងប្អូនខ្មែរនៅអាមេរិកគាំទ្រ
សិល្បៈខ្មែរបែបនេះសោះ។ ក្នុងរយៈពេលការសម្តែងរបស់ខ្ញុំនេះ ខ្ញុំបានស្គាល់មនុស្សល្អៗជាច្រើន
នាក់ ពួកគាត់ពិតជាល្អ»។ ស្របគ្នានោះ នាងបន្តថា៖ «រឿងជីវិតស្នេហាខ្ញុំមិនទាន់មានអ្នកណាឡើយ
បើខ្ញុំមានគ្រួសារ ខ្ញុំនឹងឈប់ពីសិល្បៈតែម្តង ខ្ញុំចង់រកស៊ីឬក៏ធ្វើអ្វីផ្សេងវិញម្តង»។
បើតាមសម្ដីខាងលើ វាហាក់ដូចជាបង្ហាញថានាងកំពុងតែមានគំរោងឈប់ពីសិល្បះឬយ៉ាងណា?
ហើយបើតាមគេហទព័រ Postkhmer បានប្រាប់ថា តារាចម្រៀងនាង ស៊ឹម ថៃណា បានប្រកាសប្រាប់
អ្នកអាមេរិកថា បើនាងមានស្វាមីនាងនឹងឈប់ពីសិល្បៈ ខណៈនាងកំពុងសម្លឹងមើលបុរសអាណិក
ជនអាមេរិក។ យើងចាំមើលទាំងអស់គ្នាទៅមើលថាតើ នាងអាចរកបានបុរសអាណិកជនក្នុងដួងចិត្ត
ដែរឬទេ?
ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer