CamNews

Camnews សុំចិត្តអ្នកលេង facebook!

យើងសង្កេតឃើញថាលើគេហទំព័របណ្ដាញសង្គម facebook ដ៏ពេញនិយមដែលមានមិត្តយុវវ័យ
ខ្មែរប្រើប្រាស់ផងដែរនោះកំពុងតែពេញទៅដោយរូបភាព ក៏ដូចជា Status កាន់ទុក្ខចំពោះអតីតព្រះ
មហាក្សត្រខ្មែរ ដែលទ្រង់បានយាងចូលទិវង្គត កាលពីថ្ងៃទី ១៥ តុលាកន្លងមកនេះ។

តែដោយលែក Camnews ដែលមានប្រើប្រាស់ facebook ដូចគ្នានោះក៏សង្កេតឃើញមានភាពអស
កម្មមួយចំនួនដែលកើតឡើងពីសំណាក់អ្នកប្រើប្រាស់ facebook ខ្មែរផងដែរ។ ហើយថ្ងៃនេះយើង
សុំលើបញ្ហាថ្មីៗក្ដៅៗ មួយមកវិភាគ ក៏ដូចជាផ្ដល់ប្រធានបទដល់អ្នកទាំងអស់គ្នាអោយបានវិភាគផង
ដែរ។

កាលពីថ្ងៃទី ១៦ តុលា មានអ្នកយកព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិលេខ ៣ ថៃ ម្នាក់បានដាក់កាសែត
ភ្នំពេញប៉ុស្តិជាភាសាអង់គ្លេស ដែលមានរូបរបស់សម្ដេចតា នៅនឹងកំរាលឥដ្ឋនៃទីធ្លាសួនមុខព្រះ
បរមរាជវាំង ជាមួយនឹងទូរសព្ទ iPhone 4 របស់នាង និងក្រដាសប៉ុន្មានសន្លឹកទៀតផងព្រោះនាង
ជាប់ដៃក្នុងការអត្ថាធិប្បាយមុខកាមេរ៉ា ហើយរូបភាពនេះត្រូវបានគេថតជាប់ហើយយកមកបង្ហោះ
ពេញfacebook ខណៈដែលមនុស្សជាច្រើនដែលប្រើប្រាស់ facebook គិតយល់ថាជាការប្រមាថ
មួយដ៏ធ្ងន់ដល់អតីតព្រះមហាក្សត្រ។

ក្រោយមកមួយថ្ងៃនាថ្ងៃទី ១៧ តុលា ម្សិលមិញនេះខាងទូរទស្សន៍ប៉ុស្តិលេខ ៣ របស់ថៃបានចេញ
ផ្សាយលិខិតសុំអភ័យទោស និងមានរូបថតនារីអ្នកយកព័ត៌មានរូបនោះអង្គុយសុំអហោសិកម្មនៅ
មុខរូបថតរបស់សម្ដេចតានៃយើងផងដែរ ដែលគេអះអាងថារូបថតដែលគ្រប់គ្នាភាគច្រើនគិតថា
ជាការប្រមាថនោះគឺជាការធ្វេសប្រហែសរបស់អ្នកយកព័ត៌មាន ហើយមិនមានចេតនាក្នុងការប្រ
មាថដល់អតីតព្រះមហាក្សត្រនោះទេ។

បើយើងមើលតាមការចេញលិខិតសុំទោសជាផ្លូវការគឺគេបានធ្វើល្អអាចទទួលយកបានណាស់
ទៅហើយ តែសកម្មភាពអសកម្មមិនបញ្ចប់ត្រឹមនេះនោះទេ នៅលើ facebook គេនៅតែឃើញមាន
ទំព័រអណាមិកមួយចំនួន និងបុគ្គលមួយចំនួនព្យាយាមបន្តក្នុងការជេរច្រាស់ទៅលើអ្នកយកព័ត៌មាន
ម្នាក់នោះ ទោះបីជាបានដឹងថាគេបានសុំទោសជាសាធារណៈក្ដី។

ជាតួរយ៉ាងដូចជាទំព័រមួយឈ្មោះថា ​I Love Cambodia បានធ្វើការបង្ហោះរូបថត និងប្រើប្រាស់
ពាក្យជេរច្រាស់យ៉ាងចាស់ដៃទៅលើបញ្ហាខាងលើទោះបីជាដឹងថា គេបានសុំទោសជាសាធារណៈ
ហើយក្ដី។ មនុស្សជាច្រើននៅលើ facebook ដែលគេយល់ច្បាស់អំពីបញ្ហានេះគេបានស្នើរសុំ
អោយមានការបញ្ឈប់សង្រ្គាមពាក្យសម្ដីលើ facebook នេះទៀតទៅព្រោះវាអាចនាំអោយមានរឿង
វែងឆ្ងាយព្រោះអ្នកប្រើប្រាស់ facebook ជាខ្មែរធ្លាប់មានបញ្ហាទាស់ទែងពាក្យសម្ដីគ្នាខ្នាតធំម្ដងមក
ហើយជាមួយអ្នកប្រើប្រាស់ facebook ជាថៃ។ ហើយអ្នកដែលសំណូមពរអោយឈប់ប្រើប្រាស់
ពាក្យជេរទាំងនោះគេបាននិយាយថា ប្រសិនណាបើបន្តការធ្វើបែបនេះវាមិននាំមកនូវផលប្រយោ
ជន៍អ្វីក្រៅពីការស្អប់ខ្ពើមជាតិសាសន៍ទៅវិញទៅមកនោះទេ តែដូចជាមិនមានប្រសិទ្ធភាពទាល់
តែសោះ ព្រោះប្រហែលជាម្ចាស់ Page គិតថា facebook ជាកន្លែងលាក់មុខអាចធ្វើបានតាមចិត្ត
ចង់ មិនខ្វល់ពីអ្នកដទៃហើយមើលទៅ។

វាជាការពិតសូម្បីតែ Camnews ក៏យល់បែបនេះដូចគ្នា។ មិត្តអ្នកអានទាំងអស់ជាទីមេត្រី សូមលោក
អ្នកជួយចំណាយពេល ៥ នាទីគិតមើលថាតើលោកអ្នកកំពុងតែកាន់ទុក្ខ អតីតព្រះមហាក្សត្រឬយ៉ាង
ណា? ហើយប្រសិនបើលោកអ្នកចំណាយពេលជេរជនជាតិថៃដែលជាអ្នកជិតខាង ព្រោះតែបញ្ហា
មួយដែលគេបានសុំទោសជាសាធារណៈហើយនោះ តើវាបានប្រយោជន៍អ្វីមកវិញ?

ជៀសវាងកុំអោយគេនិយាយថាយើងជាខ្មែរចង់តែបង្ករឿង និងនាំរឿងតូចអោយក្លាយជាធំ Cam
news សុំចិត្តអ្នកលេង facebook ជាខ្មែរគ្រប់គ្នាបញ្ឈប់ការជេរប្រមាថដល់ជាតិសាសន៍ដទៃ និងបង្ក
ការរើសអើងជាតិសាសន៍ តទៅទៀត។ លោកអ្នកប្រហែលជានៅចាំការវាយប្រហារស្ថានទូតថៃ
ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីខែមករា ឆ្នាំ ២០០៣ ហើយមើលដែលពេលនោះគឺដោយសារ
តែការស្អប់ និងផ្អើលតាមគ្នានេះឯងដែលបណ្ដាលអោយរដ្ឋាភិបាលកម្ពុជាសម័យនោះត្រូវសងគេ
អស់ជាង ៤២ លានដុល្លាអាមេរិក។ ត្រលប់មកមើលលទ្ធផលដែលបានមកពីការស្អប់ និងបង្កហេតុ
នេះវិញយើងឃើញថាវាមិនបានផ្ដល់អ្វីក្រៅពីការខាតបង់នោះទេ។

សារជាថ្មី Camnews សុំចិត្តអ្នកលេង facebook ទាំងអស់ពិចារណាអោយបានច្បាស់លាស់ ហើយ
គ្រប់គ្នាត្រូវចាំថាយើងទាំងអស់គ្នាកំពុងតែកាន់ទុក្ខអតីតព្រះមហាក្សត្រ មិនមែនកំពុងតែព្យាយាម
ក្នុងការបង្កសង្រ្គាមសម្ដីជេរគ្នា​តាម facebook និងរើសអើងជាតិសាសន៍នោះទេ។ ដែនដីយើងជា
កោះសន្តិភាព ប្រកាន់យកពុទ្ធសាសនា គួរណាចងចាំពាក្យព្រះពុទ្ធទូន្មានថា "ពាររំងាប់ដោយការ
មិនចងពារ"។

ពីទឹកចិត្តខ្មែរដូចគ្នាដែលមិនចង់មានជម្លោះ


Tags: khmer thai facebook