លោកអ្នកប្រហែលជាធ្លាប់បានស្គាល់កញ្ញា ទឹម រដ្ឋា ហើយមើលទៅ តាមរយៈខ្សែភាពយន្តភាគ
ដែលបានចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍ នាពេលកន្លងមកនេះ។ ហើយថ្ងៃនេះយើងខ្ញុំសូម
នាំលោកអ្នកអោយបានស្គាល់ប្រវត្តិត្រួសៗរបស់ស្រីស្អាតរូបនេះ។
កញ្ញា ទឹម រដ្ឋា ជាតារាសម្ដែង បង្ហាញម៉ូដ វ័យ ២៦ ឆ្នាំ មានកំពស់ ១ ម៉ែត្រ ៧០ ទម្ងន់ ៥០ គីឡូក្រាម
កញ្ញាបានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការទទួលជ័យលោភីពីកម្មវិធី ស្រីស្រស់ប្រុសស្អាត
របស់ ស្ថានីយទូរទស្សន៍ CTN កាលពីឆ្នាំ ២០០៥។
ទឹម រដ្ឋា បានចាប់ផ្ដើមអាជីពសម្ដែងរបស់នាងដោយការថតខ្សែភាពយន្តជាច្រើនដូចជារឿង
”ដងស្ទឹងទឹកភ្នែក” ”ប្រពន្ធខ្មោច” ”រៀមកេរិ៍” ”នគរស្រីល្វោ” និង ខ្សែភាពយន្តភាគចាក់ផ្សាយ
នៅស្ថានីយទូរទស្សន៍ CTN ដូចជា រឿង ”ភ័ព្វសំណាង” ”ផ្កាក្នុងផ្កា” ”ដងវិថីតារា” ជាដើម។ ក្រៅ
ពីអាជីពសម្ដែង កញ្ញា ទឹម រដ្ឋា ក៏មានគុណសម្បត្តិពីធម្មជាតិមួយផងដែរ គឺកំពស់ខ្ពស់ និងជើង
ដ៏ស្រលូនរបស់កញ្ញា ដែលអាចអោយកញ្ញាក្លាយជាអ្នកបង្ហាញម៉ូដបានយ៉ាងងាយ។
សព្វថ្ងៃកញ្ញា ទឹម រដ្ឋា គឺជាតារាបង្ហាញម៉ូដមួយរូបក្នុងក្រុមហ៊ុន Cambodia SuperModel ដែលជា
ក្រុមបង្ហាញម៉ូដដ៏ល្បីដែលមានតារាល្បីៗចូលរួមដូចជា អ្នកស្រី ចន ច័ន្ទលក្ខិណា អ្នកនាង លីម៉ារី
ណា អ្នកនាង ទូច ស្រីលក្ខណ កញ្ញា សារាយ សក្ខណា អ្នកនាង កែវ ពេជ្រពិសី ជាដើម។
មិនត្រឹមតែប៉ុណ្ណោះកញ្ញា ទឹម រដ្ឋា ក៏បានក្លាយជាគណៈកម្មការអោយពិន្ទុម្នាក់ក្នុងកម្មវិធីបវកញ្ញា
សំបកកង់ BridgeStone របស់ទូរទស្សន៍ខ្មែរប៉ុស្ត៍លេខ ៩ ផងដែរ៕
ដោយ៖ ម៉ូកា