CamNews

ព័ត៌មានជាតិ 

យកបទចម្រៀងថៃរាំក្នុងពិធីមង្គលការខ្មែរ ដូចជាលេងសើចនិងជាន់ឈ្លីវប្បធម៌ខ្លួនឯងពេកហើយ (វីដេអូ)

ភ្នំពេញ ​៖ ដោយយោងតាមវីដេអូរបស់លោក លោកកវី អត់ក្រឹត្យ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងលេងបណ្តាញសង្គមហ៊្វេសប៊ុក ដោយសារតែមានបងប្អូនខ្មែរបានរៀបចាំពិធីមង្គលការ តែបែរជាយកបទចម្រៀងថៃមកចាក់ និងរាំយ៉ាងអាក្រក់  និងសាកសមជាកូនខ្មែរសូម្បីតែបន្តិច ដូច្នេះហើយទើបផ្ទុះការរិះគន់យ៉ាងខ្លាំងបែបនេះតែម្តង ។ 

សូម្បីតែម្ចាស់គណនីហ៊្វេសប៊ុក លោកកវី អត់ក្រឹត្យ ក៏បានលើកឡើងដែរថា "បង្ហោះឱ្យគ្នាយើងជេរពួកអាប្រកាច់មីប្រកាច់អស់នេះមួយសិន ! 
បើថាចង់ប្រកាច់រាំបទអម្បែងក្បាលឯងហ្នឹង ម៉េចក៏មិនប្រកាច់ស្លៀកអាបែបឡប់ៗតាមហ្នឹងទៅ ចាំបាច់យកសំលៀកបំពាក់ហ្នឹងម៉ោឆ្នៃលេងសើចខុសរបៀបអីចឹង ?
សុំទោសមហាមិត្ត ថ្ងៃនេះលើកទី១ហើយ ប្រើពាក្យគ្រោតគ្រាតបែបនេះ តែមើលទៅវាមិនទំនងសោះ វាចេះតែនឹកឃើញឆ្កួតអីចឹងយក មកលេងកើតដែរ ??? ហួសចិត្តតែម្ដង !! រួចក្រសួងវប្បធម៌ខ្ញុំទៅ ណាបាត់ហើយ បែបឃើញថាសមទំនងដែរទេដឹង?"

តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕




ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Kimberly Yaya Margie Mint Mark prin